កំពង់ធំ= ឯឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី២នៃរដ្ឋសភាអញ្ចើញជាអធិតីភាពក្នុងពិធីប្រកាសកសាងអាគារសិក្សា០១ខ្នង មាន០៤បន្ទប់ នៅវត្តត្រពាំងជ្រៅ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី ព្រះតេជគុណ ព្រះមុនីរង្សី សៀងសុខ រាជាគ
ណះថ្នាក់កិត្តិយសនៃព្រះរាជណាចក្រកម្ពុជានិងជាព្រះមេគុណខេត្តកំពង់ធំ ឯឧត្តម អ៊ុត សំអន អភិបាលខេត្ត ព្រមទាំងមន្ដ្រីតាមមន្ទីរជុំវិញខេត្ត អភិបាលស្រុក មន្ដ្រីជុំវិញស្រុក លោកតាលោកយាយ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ន សរុបជាង១០០០នាក់ កាលពីរព្រឹក ថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៥។
លោកហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានអានរបាយការណ៍ សង្ខេបពាក់ព័ន្ធទៅនិង ការងារដែលបានអនុវត្តន៍កន្លងមកនិងការងារដែលកំពុងអនុវត្តន៍បន្ដ ក្នុងនោះបានលើកឡើងពីរ ស្រុកបារាយណ៍ជាស្រុកមួយដែលមាន ផ្ទៃដីសរុប ១៣៦០០០ហិចតា ក្នុងនោះមានដីស្រែ ដីចំការ ដីគម្ពោត មានប្រជាពលរដ្ន សរុប ចំនួន១៩៤៥៧៨នាក់ ទាំងប្រុស ទាំងស្រី ប្រជាពលរដ្ន៨៥% ប្រកបមុខរបបរកសិកម្ម ឧស្សាហកម្ម និង១៥% ប្រកបមុខរបរបជាអាជីវកម្មផ្សេងៗ បន្ទាប់មក ក៏បានបញ្ចាក់ថាវត្តត្រពាំងជ្រៃនេះក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាធម្មពោធិ៍សាល ជាស៊ីម និង ឯកឧត្តមបណ្ឌិតងួន ញ៉ិល អនុប្រធានទី២នៃរដ្នសភា ជួយកសាងព្រះវិហារ កុដិតូច១ខ្នង ព្រមទាំងសមិទ្ធិផលផ្សេងៗ ម្យ៉ាងទៀតវត្តនេះត្រូវបានធ្វើពិធីបញ្ចុះខ័ណ្ឌសីមា ពុទ្ធាភិសេកឆ្លងដាក់អោយប្រើប្រាស់ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៨ មកឯឧត្តមបណ្ឌិត ងួន ញ៉ិលជាអ្នកឧបត្ថម រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីរអភិបាលស្រុកបាបអានរបាយការណ៍ចប់ ។
ឯឧត្តម បណ្ឌិត ងួន ញិល បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្នលោកយាយលោកតា មន្ដ្រីរាជការ ជុំវិញអង្គប្រជុំ ដោយលើកឡើង ពីរការរស់នៅក្នុងរបបប៉ុលពតនូវភាពជូចត់កំសត់អត់ឃ្លាននៃរបបនោះ និងជីវិតនៃការតស៊ូរហូតរំដោះប្រទេសជាតិទទួលបានជោគជ័យ អោយរួចផុតពីរបបយោងឃ្នងប្រល័យពូជសាសន៍ជាតិឯង ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់វិស័យនាសម័យបច្ចុប្បន្នដោយសារប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចទាំង៣ គឺ សម្ដេច ហ៊ុនសែន សម្ដេច ជាស៊ីម សម្ដេច ហេងសំរិន ប្រកបដោយគតិបណ្ឌិត ចុងក្រោយឯកឧត្តម បានផ្ដាំផ្ញើរដល់ប្អូនៗសិក្សានុសិស្ស ជំនាន់ក្រោយអោយរៀនអោយចប់ មធ្យមសិក្សា និងបន្តទៅឧត្តមសិក្សាដោយរៀនចាប់ ជុំនាញឬមុខវិជ្ជាណាមួយអោយពិតប្រាកដ ច្បាស់លាស់ ដើម្បីបានជាធនធានមនុស្សសំរាប់បំរើការងារជូនប្រទេសជាតិយើងប្រកបដោយភាពវៃឆ្លាត។
ឯកឧត្តមក៏បានពាំនាំយកនូវអំណោយ និងបច្ច័យប្រគេន ព្រះសង្ឃ ព្រះមេគុណខេត្តកំពង់ធំ ទេយ្យទាន១ប្រអប់ បច្ច័យ៤០ម៉ីនរៀល ,ប្រគេនព្រះអនុគុណស្រុកបារាយណ៍ ទេយ្យទាន១ប្រអប់បច្ច័យ ២០ម៉ីនរៀល ប្រគេនប្រចៅអធិការ៥អង្គ ក្នុង១អង្គតេយ្យទាន ១ប្រអប់ បច្ច័យ១០ម៉ីនរៀល ជូនលោកយាយ លោកតា ១០០នាក់ ក្នុង១នាក់ទទួលបានក្រណាត់ស១ដុំ ថវិកា១ម៉ីន រៀល ឧបត្តម ប្រជាពលរដ្ន ១០០០នាក់ក្នុង១នាក់ទទួលបានសារុង១ ឧបត្តម សាលាស្រុកបារាណ៍ ១លានរៀល ឧបត្ថមសាលាឃុំបល្ល័ង្គ១លានរៀល និងឧបត្ថមក្រុមភ្លេងពិពាទ្យ ១០ម៉ីនរៀល៕ប៊ុន រិទ្ធី





































