​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក​ម៉ូតូ​បុរស​ម្នាក់​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ធ្ងរ​

0

​ ​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ខ​ណៈ​រូបគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-4078 ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី​យប់​ថ្ងៃទី ២៣ មិនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​ ​

​យោងតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​បុរស​ខាង លើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Nex ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣២ ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើត ហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បាន​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ជា ម្ចាស់​ម៉ូតូ​ដួល​បោក​ផ្ទប់​

ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ រីឯ​ម៉ូតូ​រង​ការ​ខូច​ច​ខាត​ផ្នែក​ខាងមុខ​។ ចំណែកឯ​រថយន្ត​បាន​ព្យាយាម បើ់ក​រត់គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង​។​ ​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​អន្តរាគមន៍​វាស់វែង និង​ដកហូតយក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ ប៉ុស្តិ៍​រដ្ឋបាល​ទួល​ទំពូង​ទី​១ រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅវិញ​៕ 02 03