ដឹក​ប្អូន​មកពី​រៀន​ត្រូវ​រថយន្ត​យី​ឌុប​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

0

​ ​ស្ទឹងត្រែង​៖​បងស្រី​ទៅ​ដឹក​ប្អូន​មកពី​សាលារៀន​ត្រឡប់មកវិញ ឆ្លងកាត់​ផ្លូវបំបែក​ចូល​ខេត្តស្ទឹងត្រែង​ព្រះវិហារ ត្រូវបាន​រថយន្ត​យី​ឌុប បុក​កិន​ពីលើ​ម៉ូតូ​បណ្តាលអោយ ប្អូនស្រី​ម្នាក់​បាន​ស្លាប់ និង​បងប្រុស​ស្រី​ពីរ​នាក់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ -----------

ត្រង់ចំនុច​ផ្លូវបំបែក​គីឡូ​បួន ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​
​ ​ឪពុកម្តាយ​ជនរងគ្រោះ​បានអោយដឹងថា​កូន​គាត់​ទាំង​៣​នាក់​ដែល​ត្រូវ​រថយន្តបុក​នោះ​មាន​ទី​១​ឈ្មោះ​ជូត ស៊ីវ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ទី​២​ឈ្មោះ​ជូត រ​ត្ថា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រួម​ដំណើរ រងរបួស​ធ្ងន់ និង​ទី​៣​កុ ម៉ា​រី ឈ្មោះ​ជូត ខាត់ណា អាយុ​៦​ឆ្នាំ ទើប​ចេញពី​រៀន​រួម​ដំណើរ​ជាមួយ​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នោះ បងប្អូន​បង្កើត​ទាំង​៣​នាក់ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង​។​ចំណែក​រថយន្ត​បង្ក​មាន​គ្នា​៣​នាក់​រួម​ប្រពន្ធ​និង​ព្រូ​បុរស​បើកបរ​មានឈ្មោះ​ឡាំ​ថន ភេទ ប្រុស អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ៊ាន់ ហួន និង​ព្រូរ​រថយន្ត​ម្នាក់ទៀត ជា​អ្នករួមដំណើរ​ជាមួយ អ្នក​ទាំងបី​មាន​ស្រុ​កំណើត​នៅ​ភូមិ​វត្ត​ត្រាច ឃុំ​កោះ​ត្រេ​ត ស្រុក ព្រៃវែង ខេត្តព្រៃវែង​។​

------------------
​បើ​តា​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា​៖​មុន​កើតហេតុ​ជនរងគ្រោះ​ត្រូវជា​បង​ឈ្មោះ​ជូត ស៊ីវ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ព​ណិ៍​ខ្មៅ សេរី​ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ ស្ទឹងត្រែង​1A 4630 ឌុប​ប្អូនប្រុស​ឈ្មោះ​ជូត រដ្ឋា​ទៅយក​ប្អូនស្រី​ឈ្មោះ​ជូត ខាត់ណា​ចេញពី​សាលារៀន​។​ខណ​កំពុងធ្វើដំណើរ​ឆ្លងកាត់​ផ្លូវបំបែក ក៏មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​យី​ឌុប ក្បាល​ព​ណិ៍​សលាយ​បៃតង​ទ្រុង​ព​ណិ៍​ប្រផេះ ពាក់ ស្លាក​លេខ កំពុងចាម​3A 3429 បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច ម៉ូតូ​បើកបរ​ពី​ជើង​មក​ត្បូង ពេលមកដល់​ចំណុចកើតហេតុ ម៉ូតូ​ជនរងគ្រោះ​បើក​កាត់មុខ​ជាន់​ហ្វ្រាំង​ដែរ តែ​មិនអាច​គ្រប់ គ្រង​ស្ថានភាព​បាន ក៏​បុក​ចំ​ម៉ូតូ​បណ្តាលអោយ​ប្អូនស្រី​ម្នាក់​ត្រូវ​រថយន្ត​កិន​ចំក្បាល​ស្លាប់​នៅ​និង​កន្លែង​បង​២​នាក់​បាកដៃ​ជើង​របួស​ធ្ង​ន​។​
​ ​ក្រោយ​កើតហេតុ ត្រូវ​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍ បានមក​ដឹក​អ្នករបួស​ពីរ​នាក់​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង រីឯ​កុមារី​ដែល​រងគ្រោះ​រហូតដល់​ស្លា​ប់​នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឪពុកម្តាយ យកទៅ​ធ្វើបុណ្យ​។​ចំណែក​ម៉ូតូ​រថយន្ត​បង្ក​រួម​និង​ម្ចាស់​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕