កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​និង​ព​ន្លឿ​ន​ការដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​

0

ស្ទឹងត្រែង៖​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ដាក់បទបញ្ជា​ឲ្យ​គណៈកម្មការ​ថ្នាក់​ខេត្ត និង​ក្រុមហ៊ុន វ៉ា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​រៀបចំ​លំនៅដ្ឋាន​ថ្មី ឲ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​ទំនប់​ដើម្បី​បង្កើន​ជំនឿ​ឲ្យ​ពួកគាត់​ចូលរួម​គាំទ្រ​ទៅលើ​10984966

គម្រោង​សាងសង់ ទំនប់​វ៉ា​រី​អគ្គីសនី​នៅ​ខេត្តស្ទឹងត្រែង​នេះ ក្នុងពេលដែល​នៅមាន​ប្រជាពលរដ្ឋ ជិត​៣០០​គ្រួសារ​ទៀត មិនទាន់​ចូលរួម ហើយ​ទាមទារ សំណង​ជាក់ស្តែង​។​
​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​ការដោះស្រាយ​ផលប៉ះពាល់​ពី​ទំនប់​វ៉ា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​ជូន​ប្រជាពលរដ្ឋ នៅ​សាលាខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​៦​មករា ឆ្នាំ​២០១៥ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​មានប្រសាសន៍ ជំរុញ​ឲ្យ​គណៈកម្មការ​ថ្នាក់​ខេត្ត និង​ក្រុមហ៊ុន​ត្រូវ​ព​ន្លឿ​ន​ការសាងសង់ គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅក្នុង​ភូមិ​អភិវឌ្ឍន៍​ថ្មី​តាម​គោលនយោបាយ ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចេញពី​ភូមិ​ចាស់ បាន​ទៅ​រស់នៅ​កន្លែង​ថ្មី ទៅតាម​ការសន្យា​។​
​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា​៖​ទន្ទឹម​និង​សកម្មភាព​សាងសង់​អាជ្ញាធរ​ពាក់ព័ន្ធ នៅតាម​មូលដ្ឋាន​ក៍​ត្រូវ​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នៅ​រារែក​មិនទាន់​សំរេចចិត្ត គាំទ្រ​មកលើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អគ្គីសនី​របស់​យើង​នេះ ឲ្យ​គាត់​យល់​និង​ចូលរួម​ដើម្បី ប្រ​យោ​ជ​ន៏​ជាតិ​យើង ទាំងមូល​ត្រឡប់ទៅផ្ទះ​វិញ​លោក​មេភូមិ​លោក​មេឃុំ​ជួយ​ពន្យល់ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យើង គាត់​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ន៏​គម្រោង​នេះហើយ​ជា​ផល​ប្រ​យោ​ជ​ន៏ របស់​យើង​គម្រោង​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​ទិសដៅ​របស់​យើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ភ្លើង​យើង​ត្រូវ​បញ្ចុះ​ថ្លៃ​ហើយ​គម្រោង​នេះ ជា​គម្រោង​សំខាន់​សំរាប់​បំពេញ ឲ្យ​ការប្រើប្រាស់​វ៉ា​រី​អគ្គីសនី​ទូទាំងប្រទេស​ក្នុង​ឆ្នាំ ២០២០ បើ​គម្រោង​នេះ​អត់​ដើរ អត់​ចេញ​ក្នុង​ឆ្នាំ ២០១៨ និង​មិនមាន​វ៉ា​រី​អគ្គីសនី​គ្រប់គ្រាន់ ដើម្បី​ង្នឹ​ង​បំរើ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទេ នេះ​ជា​ផែនការ​របស់​យើង ហើយ​យើង​ធ្វើ​ម៉េច​ឲ្យ​ទំនប់​វ៉ា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​នេះ ឲ្យ​ទៅជា​វ៉ារ​អគ្គីសនី​ទំនប់​មួយ​គំរូ ក្នុងការ​ដោះស្រាយ​គោលនយោបាយ សំរាប់ ជូន​ប្រជាពលរដ្ឋ ។​

10968028_
​ ​លោក សៀក មេ​គុង មេឃុំ​ស្រែគរ បាន​ទទួលស្គាល់ថាៈ គណៈកម្មការ​ថ្នាក់​ខេត្ត​រួម​នឹង​ក្រុមហ៊ុន បាន​ចុះ​ដោះស្រាយ​ផលប៉ះពាល់ ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ហើយ​ក្នុង​មួយរយៈ​កន្លងមកនេះ តែ​ប្រជាពលរដ្ឋ​ជិត​៣០០​គ្រួសារ​ទៀត​នោះ គាត់​ពុំទាន់​បាន​យល់ព្រម​ទៅលើ​ការដោះស្រាយ​សំណង​នេះ ដែល​ពួកគាត់​ទាមទារ​សំណង​ប្រាស់ចាក ទៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បានកំណត់​។​
​ ​លោក​អះអាងថា​៖ ក្រោយពី​ពេលនេះ​ទៅ​លោក​ហ្នឹង​រួមគ្នា ជាមួយ​ក្រុមប្រឹក្សាឃុំ ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​បន្ថែមទៀត ដើម្បី​ចូលរួម​គាំទ្រ​ដល់ គម្រោង​សាងសង់​ទំនប់​វ៉ា​រី​អគ្គីសនី​នេះ ខ្ញុំ​ហ្នឹង​ប្រជុំ​ក្រុមប្រឹក្សា​ខ្ញុំ​និង ឲ្យ​មេភូមិ​ដើរ​ប្រាប់​ប្រជាពលរដ្ឋ ដើម្បី​មក​ប្រជុំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ហ្នឹង ដើម្បី ឲ្យ​គាត់​យល់​ស៊ី​ជំរៅ មួយកំរិត​ថែមទៀត​ដូច​ខ្ញុំ​និយាយ​ពីមុន​ហ្នឹងហើយ ក្នុងនាម​ខ្ញុំ​ក៏​រងគ្រោះ​មួយរូប​ដែរ ខ្ញុំ​ក្រុមប្រឹក្សាឃុំ​ក៏​រងគ្រោះ​ទាំងអស់ ក៏​យើង​ពេលនេះ យើង​ត្រូវការ​ជាតិ​ទាំងអស់គ្នា នេះ​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ស្រែគរ ក៏ដូចជា​ឃុំ​ក្បាល​រមាស បើសិនជា​ដឹងលឺ​តាម​ហង្ស​មាស ក៏​សូម​ឲ្យ ពិចារណា​ទាំងអស់គ្នា ពីព្រោះ​ប្រទេសជាតិ​ទាំងមូល គឺ​រាជរដ្ឋាភិបាល​មិនមែន​គាត់​ឲ្យ​យើង​ស្លាប់​ដោយ​ឯកឯង​ទេ ហើយក៏​គាត់​គិតគូរ​ដល់​យើង​ដែល​រងគ្រោះ​ទាំង​៦​ភូមិ ស្មើនឹង ២​ឃុំ​ហ្នឹង ។​

109
​ ​សូមបញ្ជាក់ថា​ការដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ទាំង​ជាង​៨៧០​គ្រួសារ​ដែល​រង ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់​នេះ ក្រុមការងារ​ថ្នាក់​ខេត្ត និង​ក្រុមហ៊ុន​បានកំណត់ ទីតាំង​ធ្វើការ​អភិវឌ្ឍ​ន៍​ភូមិ រួចស្រេច​បាច់​ហើយ បច្ចុប្បន្ន​កំពុងធ្វើការ​ឈួ​ស​ឆាយ​ផ្លូវ​ចូល ដី​សំរាប់​សាងសង់​ផ្ទះ និង​ដី​ធ្វើ​កសិកម្ម​ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ចាប់ឆ្នោត ជ្រើសរើស​មូលដ្ឋាន​រប​ស់​ខ្លួន និង​បាន​ចូលទៅ​ដាំ​ដំណាំ​នៅមុន​ពេល​ទៅ​រស់នៅ​ជា​អចិន្ត្រៃយ៍ ៕