សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង ថ្នាំញៀន​(WY)១២១​គ្រាប់​បន្ថែមទៀត​

0

​ស្ទឹងត្រែង​៖​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​បាន​ប្រើប្រាស់​ជំនាញ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់​និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​១២១​គ្រាប់​បន្ថែមទៀត​។​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជន​ង្ស័​យ​ម្នាក់​ឈ្មោះ​រ៉​ន រិ​ន​IMG_170230435772452

ណា​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​កន្លងមកនេះ​។​
​ ​ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ង់​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ត្រ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​បន្ទាប់ពី​ឈ្មោះ​រ៉​ន រិ​ន​ណា​បាន​ឆ្លើយថា​ទិញ​ពី​ជនសង្ស័យ​២​នាក់​នេះ​។​​ ​លោក​នូ ហួរ​នាយក​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​នាក់​បន្ថែមទៀត​មាន​១​ឈ្មោះ​វុ​ធ សា​លើ​ម ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​យោធិន មាន​ទី​លំ នៅក្នុង​ភូមិ​ស្រែ​ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ២​ឈ្មោះ​វុ​ធ ម៉​ង់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​គេ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​មាន​ទីលំនៅ​ក្នុង ភូមិ​កោះ​ស្នែង ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​ ​លោកនាយ​ការិយាល័យ​បាន​បន្តថា​បន្ទាប់ពី​កំលាំង​របស់លោក​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​រ៉​ន រិ​ន​ណា​ជាមួយ​គ្រឿងញៀន​១៨​គ្រាប់​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​បាន​១​ថ្ងៃ​នៅ​ថ្ងៃទី​១០​កំលាំង​ជំនាញ​បាន​ប្រើប្រាស់​ជំនាញ​របស់ខ្លួន ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​វុ​ធ សា​លើ​ម រួច​បាន​បន្តទៅ​ធ្វើការ​ឃាត់ខ្លួន​២​នាក់​បន្តទៀត តែ​ឈ្មោះ​សុំ​បូរី​បាន​រត់គេចខ្លួន ឃាត់​បានតែ​ឈ្មោះ​វុ​ធ​ម៉​ង់​ត្រូវជា​បង​របស់គេ​រួមមួយ​គ្រឿងញៀន​១២១​គ្រាប់​បញ្ជូនមក​ស្នងកា​រ​ខេត្ត​ធ្វើការ​សាកសួរ​។​​​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ថ្នាំញៀន​ពិតជា​របស់ខ្លួន​ពិ​ប្រាកដ​មែន ដែល​គេ​បាន​ចែកចាយ​ទៅអោយ​ពួកគេ​ចែកចាយ​បន្ត ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​តែម្តង​។​​ ​នៅ​ព្រឹក​ថ្ងៃទី​១១​កុម្ភៈ​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ចំណែក​ឈ្មោះ​សុំ​បូរី​ដែរ​បាន​រត់គេចខ្លួន​ស​ម​ត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ស្វែង​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ​៕IMG_170230435772452

​ ​