ខេត្តសៀមរាប៖ ព្រៃឧទ្យានអង្គរ បានត្រូវភ្លើង ឆាបឆេះអស់ ប្រមាណជិត ១០ហិចតា ទើបពន្លត់បានដោយ ជោគជ័យ ករណីនេះ ពុំមាននណាម្នាក់ បានដឹងថា ផ្តើមចេញ ពីមូលហេតុអ្វីទេ។
ភ្លើងឆេះព្រៃ ឧទ្យានអង្គរ បានកើតឡើង នៅម៉ោងជាង១០ព្រឹក ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៥
ស្ថិតក្នុងភូមិអារ៉ាក់ស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ត្រង់ចំណុចខាងកើតកន្លែងឆែកនិងពិនិត្យសំបុត្រ ភ្ញៀវទេសចរណ៏ របស់ អាជ្ញាធរអប្សរា។ ប្រភព ព័ត៌មាន បានឲ្យដឹងថា ពេលភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅ គេបាន ឃើញអង្គភាពកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងអង្គភាព អាជ្ញាធរអប្សរា បញ្ជូនរថយន្តពន្លត់អគ្គិភ័យ សរុប៥ទៅ៦គ្រឿង ដើម្បីបាញ់ទឹកពន្លត់។ ប៉ុន្តែរថយន្តជាច្រើនគ្រឿង ពុំបានបាញ់ទឹកពន្លត់ទេដោយសាកន្លែងកើតហេតុ មានព្រៃក្រាសៗ រថយន្តពុំអាចចូលទៅបាន។ នៅទីបញ្ចប់អណ្តាតភ្លើងបានរលត់ដោយកម្លាំងមនុស្ស កាច់មែកឈើទៅវាយពន្លត់។ជាមួយគ្នារនេះ ដោយសាភ្លើងបាន ឆេះរាលដាលជាច្រើនកន្លែង
ហើយឡានទឹកមិនអាចចូលទៅបាញ់ពន្លត់បាន អាជ្ញាធរក្រុងសៀមរាប បានបញ្ជូនកម្លាំងមនុស្សជាច្រើននាក់ មកកាច់មែកឈើវាយពន្លត់ ហើយនៅទីបញ្ចប់ភ្លើងក៏បានរលត់ ទាំងស្រុង។ លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប បានប្រាប់នៅ កន្លែងកើតហេតុថា ព្រៃឧទ្យានអង្គរ ដែលរងការខូចខាតដោយសាភ្លើងឆេះ ទាំងពីរកន្លែងក្បែរគ្នា គឺអស់ប្រហែលជិត១០ហិចតា ។ ក្នុងការឆាបឆេះនោះ ពុំបានបំផ្លាញ ផលដំណាំ ផ្ទះសំបែង សត្វពាហៈនៈឬ អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ។
លោកបានបញ្ជាក់ថា រហូតពេលភ្លើតរលត់ទៅវិញអស់ទាំងស្រុងហើយ យើងនៅតែមិនទាន់រកឃើញពីមូលហេតុពិតនៅឡើយ តែការសន្និដ្ឋានក្រៅផ្លូវការ អាចមកពីភ្លើងកន្ទុយបារីរបស់អ្នកភូមិ។




































