(ខេត្តព្រែវែង)ដេប៉ូខ្សាច់ទល់មុខវិទ្យាល័យ ហ៊ុន សែន ពាមរក៍ បង្ហៀខ្សាច់ពេញផ្លូវជាតិធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរពិសេសសិស្សរអិលដួលនិងខ្សាច់រាល់ថ្ងែ។ចំណែកម្ចាស់ដេប៉ូវិញគ្មានការទទួលខុសត្រូវ គៀខ្សាច់ដេញអោយបានស្អាត់ពីផ្លូវជាតិទុកអោយខ្សាច់ខ្ចាយពេញផ្លូវកាន់តែច្រើនទៅៗលុបបាត់កៅស៊ូផ្លូវជាតិមើលស្ទើមិនឃើញផ្លូវជាតិ ឃើញតែខ្សាច់ដូចផ្លូវលំក្រាលគ្រួសក្រហមទៅវិញ។
បងប្អូនដែលបានធ្វើដំណើរមកដល់ត្រង់ចំណុចខ្សាច់ហៀរពេញផ្លូវទល់មុខវិទ្យាល័យ ហ៊ុន សែនពាមរក៍ បើមិនបន្ថយល្បឿន និងប្រុងប្រយ័ត្នទេ ច្បាស់ជាដួលម៉ូតូមិនខាន។
ប្រជាពលរដ្ឌនៅស្រុកពាមរក៍បានធ្វើការរិះគន់យ៉ាងខ្លាំងទៅនិងអាជ្ញាធរស្រុកពាមរក៍មិនបានយកភ្នែកមើលរឺ ក៏មានចំណាត់ការទៅលើម្ចាស់ដេប៉ូខ្សាច់អោយសំអាតខ្សាច់ចេញពីផ្លូវជាតិនោះទេ។
ពួកគាត់បន្តទៀតថា កន្លែងខ្សាច់ហៀរពេញផ្លូវជាតិគឺលោកអភិបាលស្រុកបើកឡានឆ្លងកាត់រាល់ថ្ងៃព្រោះគាត់ត្រូវចេញពីផ្ទះទៅធ្វើការនៅសាលាស្រុកចុះហេតុអ្វីបានជាមិនយកភ្នែកមើលផងទុកអោយម្ចាស់ដេប៉ូខ្សាច់មួយនេះបង្ហៀខ្សាច់ពេញផ្លូវមិនគិតពី៩ការប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវហុយផងរអិលផង។
លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឌសូមសំណូមពរទៅលោកអភិបាលខេត្តព្រៃវែង ហាស់ សារ៉េត មានវិធាបការជាបន្ទាន់ព្រោះពួកគាត់ពិបាកធ្វើដំណើរណាស់រអិលផង ហុយ។ បើចាំលោកអភិបាលស្រុកពាមរក៍មានចំណាត់ការគឺមិនអាច១០ឆ្នាំទៀតក៏លោកមើលមិនឃើញដែរ ដូច្នេះមានតែលោកអភិបាលខេត្តព្រៃវែងទេអាចជួយពួកគាត់បាន។






































