កំពង់ធំ=កាលពីរសៀលម៉ោង៤ ថ្ងៃទី២៣ លោកយ៉េងយ៉ាន នាយសង្កាត់ស្ដីទីជលផល បានសហការណ៍ជាមួយសមត្តកិច្ចសឹករងក្រុងស្ទឹងសែន ចុះបង្ក្រាប់អ្នកឆក់ត្រីនៅចំនុច បឹងអំពេរ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ការចុះបង្ក្រាបនេះដោយមានបញ្ចាពីរ លោក ប៉ែន
វណ្ណរិទ្ធ នាយខ័ណ្ឌ រដ្នបាលជលផលខេត្តកំពង់ធំ អោយចុះប្រតិបត្តិការដូចភ្លៀងរលឹក រហូតទទួលបានលទ្ធផល ល្អនិងបានបញ្ចូនវត្ថុតាងទាំងអស់មករក្សាទុកនៅសង្កាត់រដ្នបាលជលផលក្រុងស្ទឹងសែននៅរសៀលថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០១៥។
ក្នុងនោះលទ្ធផលដែលចាប់បានមានម៉ូតូ៦គ្រឿង, អាគុយ៤ ,ដុំភ្លើង៤ , ដងឆក់៤គូរ ,ចំណែកជនល្មើសត្រូវបានរត់រួច

លោក យ៉េងយ៉ាន បានមានប្រសាសន៍ថាជនល្មើសនៅតែបន្ដ យ៉ាងគគ្លើលដោយពុំខ្លាចពីសំណាញច្បាប់បើទោះបីរដឹងថាការប្រើប្រាស់ឧបករណ៍ឆក់អាចធ្វើអោយទោសឧក្រិដ្ន ធ្វើអោយមនុស្សមានគ្រោះថ្នាក់ដល់ជីវិត និងជាការបំផ្លាញពូជត្រីដែលពុំអាចញាស់និងពងកូនបានក៏ដោយ ក៏ជនល្មើសទាំងនេះគិតតែប្រយោជផ្ទាល់ខ្លួនពុំគិតទៅថ្ងៃមុខនោះទេ។
លោកប៉ែនវណ្ណរិទ្ធ នាយខ័ណ្ឌរដ្នបាលជលផលបានមានប្រសាសន៍ថា ការសហប្រតិបត្ដិការចុះបង្ក្រាប់នេះបានធ្វើជាញឹកញាប់ដូចភ្លៀងរលឹមរបស់សមត្តកិច្ចយើង ដោយពុំខ្លាចការនឿយហត់ នេះក៏ដោយសារការផ្ដល់យោបល់ពីរឯកឧត្តម អ៊ុតសំអន អភិបាលខេត្ត អោយសហការគ្នាជាកំលាំងចំរុះចុះបង្ក្រាប់ដល់ទីតាំងដែលជនល្មើសប្រព្រឹត្តដោយប្រើឧបករណ៍ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ ដែលធ្វើអោយហិនហោចពូជមច្ឆាជាតិ មានគ្រោះថ្នាក់ដល់អាយុជីវិត និងម្យ៉ាង ការឆក់បំផ្លាញត្រីមិនខុសពីរបំផ្លាញសម្បត្តិធម្មជាតិរបស់ខ្លួននោះទេ៕
ប៊ុនរិទ្ធី




































