ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​គ្រោះថ្នាក់​ចរាចរ​ស្លាប់​នៅពេល​បំពេញភារកិច្ច​ទំនាក់​ព្រំដែន​ជាមួយ​ថៃ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់បាត់​បង់ជីវិត នៅពេល​បំពេញភារកិច្ច​ណាត់ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ចទំនាក់ទំនង​ព្រំដែន ក្នុងអំឡុង​ម៉ោង​២ រសៀល ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចង្កេះភ្នំ​ដងរែក នៅក្បែរ​រូបសំណាក់​លោកយាយ​ម៉ៅ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​IMG_4712
​នៅក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ ដែល​រថយន្ត​របស់​ឯក​ឧ​ត្ត​ម ម៉ា​កវី​ហ្គោ បុក​ជាមួយ​រថយន្ត​បែក​ដឹក​ដី​របស់​ក្រុមហ៊ុន​លឹម​ហេង​កាស៊ីណូ ដែលមាន​មនុស្ស ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​ក្នុងនោះ​ក៏មាន​អ្នកបើកបរ​រថយន្ត​ម្នាក់ទៀត និង​ម្នាក់ទៀត ជា​តៃកុង​រថយន្ត​បែន​ដឹក​ដី ដែល​ត្រូវ​គាប់​ជាប់​ក្នុង​រថយន្ត​ទាំងអស់គ្នា​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ​ភ្នំ​ដងរែក​។​
​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ ក្នុង​បេស​សកម្ម​ទំនាក់ទំនង​ព្រំដែន ឯកឧត្តម បាន​ណាត់ជួប​ប្រជំគ្នា​ជាមួយ​យោធា និង​អភិបាលខេត្ត​ថៃ នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ នៅ​មាត់ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ហើយ​ក្នុងនោះ​ក៏មាន​ក្បួន​រថយន្ត ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​រថយន្ត​របស់​ម​ន្ត្រី​យោធា​ជាច្រើន​នាក់ ដែល​ធ្វើដំណើរ​ឡើងលើ​ភ្នំ​ដងរែក​មុន ដើម្បី​រងចាំ​ខាង​ភាគី​ថៃ​មកជួប​ប្រជុំ ចំណែក​រថយន្ត​របស់​ឯកឧត្តម​ក៏បាន​ធ្វើដំណើរ​ឡើង​ភ្នំ តាម​ពីក្រោយ​IMG_4711

របស់​រថយន្ត​គណៈប្រតិភូ​ដែរ តាម​រថយន្ត​ម៉ា​កវី​ហ្គោ ហើយ​នៅពេល​ធ្វើដំណើរ​ជិត​រូបសំណាក់​យាយ​ម៉ៅ ក៏​ស្រាប់​តែមាន​រថយន្ត​ប្រភេទ​បែន​ដឹក​ដី ធ្វើដំណើរ​ចុះ​ពីលើ​ភ្នំ មកដល់​ត្រង់​ផ្លូវកែង ក្រោយ​យាយ​ម៉ៅ​ប្រហែល ៣០​ម៉ែត្រ រថយន្ត​បែន ក៏​បុក​រថយន្ត​វី​ហ្គោ គាប់​ជាប់​គ្នា​អូរ​ធ្លាក់ចូល​ជ្រោះ​ភ្នំ​ដងរែក ហើយ​រថយន្ត​វី​ហ្គោ​ខ្ទេច​មូរ​ចូលគ្នា​ដូច​សំពាត​ចេកចៀន ដែល​ឯកឧត្តម និង​មាន​តៃកុង​រថយន្ត​ម្នាក់​ឈ្មោះ ឡាយ លី ឋានៈ​ជា​អនុសេនីយ៍ឯក ក៏បាន​ស្លាប់​គាប់​ជាប់​នៅក្នុង​រថយន្ត​ដែរ រីឯ​តៃ​បើកបរ​រថយន្ត​បែក​ក៏បាន​ស្លាប់​ជាប់​នៅក្នុង​រថយន្ត​ធ្លាក់​ជ្រោះ​ដែរ​(៕