ពិធី​សម្ពោធន៍​ផ្សារ សែន​មាន​រិ​ទ្ធ ក្នុង​ទឹកដី​ស្រុក​សណ្តាន់​បង្ហាញ​ពីរ​ភាព​អភិវឌ្ឍន៍​នៅតាម​ជនបទ​

0

​ខេត្តកំពង់ធំៈ ទឹកដី​ឃុំ​មាន​រិ​ទ្ធ ក្នុងស្រុក​សណ្តាន់​ទទួលបាន​ការអភិវឌ្ឍ​ន៍ និង​បាន​បោះ​ជំ​ហ៊ាន​សេដ្ឋកិច្ច​ដ៏​សំខាន់ នៅក្នុង​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​អ​ធឹ​ក​អ​ធ័​ម ក្រោម​ឥទ្ធិពល​នៃ​ដំណាំ​កសិកម្ម និង​ឧស្សាហកម្ម ធ្វើ​ឲ្យ​តំបន់​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ ក្លាយជា​តំបន់ស​សៃ​រ​ឈាម​Image10

សេដ្ឋកិច្ច​សំខាន់ នៅក្នុង​ខេត្តកំពង់ធំ ។​
​ជា​ស្តែង​នៅ​ព្រឹក​ថ្ងៃទី ១ ខែ មិនា ឆ្នាំ ២០១៥ មានការ​សម្ពោធន៍​ដាក់​ឲ្យ​ប្រើប្រាស់​ផ្សារ​សែន​មាន​រិ​ទ្ធ ក្រោម អ​អិ​ប​តី​ភាព ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​លោកជំទាវ ម៉ែន នារី​វុ​ឌ្ឍី និង​ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ចូលរួម​ជាច្រើន​កុះករ

Image18
​លោក សុខ ភ័ក្ក ជា​ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​មាន​រិ​ទ្ធ បាន​សម្តែង​នូវ​ការសប្បាយរីករាយ នៅពេល​ពួកគាត់​បានឃើញ​មាន​ផ្សារ​នៅ​ជិត​ផ្ទះ​របស់គាត់ ដោយសារតែ​កន្លងមក​នេះ​មុននឹង​ទៅ​ផ្សារ​ម្តងៗ គាត់ ត្រូវបាន​ចំណាយពេល ធ្វើដំណើរ​យ៉ាងតិច​៣​ម៉ោង​ទាំង​ទៅ​ទាំង​មក ជួន​ពេល​រដូវភ្លៀង​ផ្លូវ​រអិល​បង្ករ​ភាពយឺតយ៉ាវ តែ​ពេលនេះ​បានឃើញ​ភាព​រីកចំរើន និង​សូម​អគុណ​លោក ជំទាវ ប្រាក់ គឹម​ហេង ដែល​បាន​បង្កើត​ផ្សារ ជូន​ប្រជាពលរដ្ឋ​នៅ​ដាច់ស្រយាល និង​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ដែល​បាន​គិតគូរ​ពី​ទុក្ខលំបាក់​របស់​ប្រជាពលរដ្ឋ ។​

Image19
​លោក ជំទាវ ប្រាក់ គឹម​ហេង ទីប្រឹក្សា​ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា និង​ជា​អ្នកវិនិយោគទុន​ផ្សារ​បាន​មានប្រសាសន៍ថា ការសាងសង់​ផ្សារ​សែន​មាន​រិ​ទ្ធ គឺ​ស្រប​ជាមួយ​ឈ្មោះ​ឃុំ​មាន​រិ​ទ្ធ ក្នុង​គោលបំណង​ចង់​ជួយ​រំលែក​នូវ​ទុក្ខលំបាក ដល់​ប្រជាពលរដ្ឋ និង​ជាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ភិ​វឌ្ឍន៍​គ្របដណ្តប់​មិន​ថា​ទីក្រុង​ឬ​ជនបទ ដែល​កំពុងតែ មាន​សន្ទុះ​ក្នុងការ​រីកចំរើន មិនតែប៉ុណ្ណោះ​ផ្សារ​សែន​មាន​រិ​ទ្ធ​នេះ ត្រូវបាន​លើកលែង​ការបង់ថ្លៃ​ឈ្នួល​និង​សេវាកម្ម រយះពេល​ពេញ​មួយឆ្នាំ​សម្រាប់​អាជីវក​រដែ​លា​នប​មក​លក់​ក្នុង​ផ្សារ​នេះ ។​

Image17
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ទឹកដី​ស្រុក​សណ្តាន់ ស្ថិតនៅ​ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​ទំរីង គឺជា​បេះដូង​សេដ្ឋកិច្ច​ក្នុង​ខេត្តកំពង់ធំ ដែល​ត្រូវបាន​ក្រុមហ៊ុនចំការកៅស៊ូ និង​កៅស៊ូ​ឯកជន​រាប់ម៉ឺន​ហិច​តា​ព្រមទាំង​ដំណាំ​កសិកម្ម ស្រូវ ស្វាយចន្ទី ដំឡូង​មី សណ្តែក​រាប់ពាន់​ហិច​តា​ទៀតផង ម្យ៉ាងទៀត តំបន់​នេះ​ប្រៀបបាន​ដូចជា​កន្លែង​ប្រមូលផ្តុំ​ពី​តាម​បណ្តា​ខេត្ត​នានា មក​ធ្វើជា​កម្មករ​ចំការកៅស៊ូ ដូច្នេះ​ខេត្តកំពង់ធំ បាន​សិក្សា​គម្រោង​ការអភិវឌ្ឍ​ន៍ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជូន​ដល់​ប្រជាពលរដ្ឋ​នៅទីនេះ​។​

Image36
​ក្នុង​ឳ​កាស​នេះ​ផងដែរ ឯកឧត្តម គង់ វិមាន បាន​ព្រមាន​ដល់​សមត្ថកិច្ច អង្គការ អ្នក​សារពត៌មាន មួយចំនួន ដែល​កំពុងតែ​ប្រព្រឹត្ត​ខុស វិជ្ជាជីវៈ ខុសពី​វិន័យ ដែល​បានដាក់​កុងត្រូលជជុះ​គំរាម ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ដែលនាំអោយ​ដល់​អង្គភាព​ឬ បុគ្គល​ដែល​គេ​ធ្វើ​ល្អ​ខូច​ឈ្មោះ​តាម​ដែរ ចំណែក​ប្រជាពលរដ្ឋ ក៏​សូម​អនុវត្តន៍ ច្បាប់​កុំ​កាប់ កុំ​អា​ឈើ រុក​រា​ន្ទ​ដុត​ព្រៃឈើ​វាត​យក​ដី​ដោយ​ខុសច្បាប់ និង​ត្រូវមាន​លិខិត​ដឹកជញ្ជូន​ត្រឹមត្រូវ ។ ប៊ុន​រិទ្ធី​

Image33Image25