ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ៦៤.៥៧៣​នាក់ ទទួលបាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​

0


​ខេត្ត​ព្រះសីហនុ​
​លោក​វរសេនីយទោ សៅ ស៊ាន នាយការិយាល័យ​នគរបាល​ស្ថិតិ និង​អត្តសញ្ញាណ​ប​ណ្ណ័ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ចាប់ពី​ខែមេសា ឆ្នាំ​២០១២​មក រហូតមកដល់​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​១៥​ឆ្នាំ​ឡើង ដែល​ត្រូវ​មក​ប្តូរ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​គំរូ​ថ្មី​មាន​ចំនួន ១៥១.៧៧៨​នាក់ ។​
​លោក​វរសេនីយទោ សៅ ស៊ាន បាន​ឲ្យ​ដឹង​បន្តថា គិត​មក​ត្រឹម​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ចំនួន​៦៤.៥៧៣​នាក់ បាន​បំពេញបែបបទ​ប្តូរ ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី និង​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ចំនួន ៦៤.៥៧៣​នាក់ តាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ទំនើប​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុងចំណោម​ក្រុង​១ និង​ស្រុក​០៣ ។ ក្នុង​ង​នោះ​ក្រុងព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​មាន​ចំនួន ៧០.៧១៧​នាក់ ប្រុស ៣៤២៤០​នាក់ ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ចំនួន ៤៦៣៧៦​នាក់ និង​អ្នក​មក​ធ្វើ និង​ប្តូរ​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី​បាន​ចំនួន ២០.៩២០​នាក់ ស្រុក​ស្ទឹងហាវ មាន​ប្រជាពលរដ្ឋ​ចំនួន ១៦.៧៦២​នាក់ ប្រុស ៨.៤១៧​នាក់ អ្នកមាន​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ចាស់​ចំនួន ៩.១១០​នាក់ និង​មក​ធ្វើ និង​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បាន​ចំនួន ៦.៨៥៦​នាក់ ស្រុក​កំពង់​សិលា មាន​ប្រជាពលរដ្ឋ​ចំនួន ១៤.៩៣៤​នាក់ ប្រុស ៧.៣៦០​នាក់ ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ​ចាស់​ចំនួន​៦.៧៧១​នាក់ អ្នក​បាន​ប្តូរ និង​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី​បាន​ចំនួន ៦.៣៥៦​នាក់ និង​ស្រុក​ព្រៃនប់ មាន​ប្រជាពលរដ្ឋ ៩៩.៥៤០​នាក់ ប្រុស ៤៨.៨១៥​នាក់ អ្នក​ដែលមាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​មាន​ចំនួន ៥៦.២៣៨​នាក់ អ្នក​ដែល​ធ្វើ និង​ប្តូរ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បាន​ចំនួន ៣០.៤៤១​នាក់ ។
​លោក​វរ​សេនី​យ៌​ទោ សៅ ស៊ាន បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ​បាន​10-03-15 (2)អនុវត្តន៍​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ដោយ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្នុង​ម្នាក់​ចំនួន​១០.០០០​រៀល ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៤​មក ដែលជា​ថ្លៃ​អាករ​ថវិកាជាតិ រហូតមកដល់​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៥​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៦៤.៥៧៣​នាក់ បានធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ប្តូរ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ការិយាល័យ​នគរបាល​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ​បាន​ចំនួន ៦៤.៥៧៣​នាក់ ។​
ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​មាន​អាយុ​ពី​១៥​ឆ្នាំ​ឡើង ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​មាន​ចំនួន ១៥១.៧៧៨​នាក់ ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ចំនួន ១១៨.៤៩៥​នាក់ និង​ប​ប្រជាពលរដ្ឋ​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​មាន​ចំនួន ៦៤.៥៧៣​នាក់ ។​
​លោកនាយ​ការិយាល័យ បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី និង​ត្រូវ​មក​ប្តូរ​យក​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី​រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ព្រោះ​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​នឹងត្រូវ​អស់​សុពល​ភាព​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨​ខាងមុខ ។ មន្ត្រី​ជំនាញ​យើង​នឹង​នៅ​រង់ចាំ​បំពេញបែបបទ និង​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ប្រជាពលរដ្ឋ​គ្រប់​ម៉ោង​ធ្វើការ ព្រោះ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​មាន​អត្ថប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ​ដូច​ការងាររដ្ឋបាល ព្រមទាំង​បាន​គ្រប់គ្រង​ទិន្នន័យ​ប្រវត្តិរូប កន្លែង​ស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាព​ផ្ទាល់ខ្លួន​មនុស្ស​ម្នាក់ៗ ព្រោះ​ការធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​គំរូ​ថ្មី​តាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ទំនើប​ស្តង់ដារ​អន្តរជាតិ ។ ក្រៅពីនេះ​វា​ជាប់ ស្វិត មិន​បាក់ រហែក ឬ​ឆេះ​ភ្លើង និង​រយះពេល​ប្រើប្រាស់​មាន​សុពលភាព​រហូតដល់រ​យៈ​ពេល​១០​ឆ្នាំ ។​
​លោក​វរសេនីយ៍ទោ សៅ ស៊ាន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ខេត្ត​ព្រះ សីហនុ​មាន ក្រុង​០១ ស្រុក​០៣ សង្កាត់​៥ ឃុំ​២២ និង ១១២​ភូមិ ប្រជាពលរដ្ឋ​សរុប ៣៩.៧៦៤​គ្រួសារ មាន​មនុស្ស​សរុប​ចំនួន ១៩៨.៧២៦​នាក់ ស្រី ១០០.៧៣៩​នាក់ ៕​ ​ ​ ​

10-03-15 (2)