ឥណ្ឌូនេស៊ី​វាយកម្ទេច​នាវា​នេសាទ​៣​គ្រឿង​របស់​ហ្វីលីពីន​

0

​សារព័ត៌មាន ANTARA កាលពី​ថ្ងៃទី​១២​ខែមីនា​បាន​ផ្សព្វផ្សាយ​ថា ឥណ្ឌូនេស៊ី​បាន​វាយកម្ទេច​នាវា​នេសាទ​៥​គ្រឿង​របស់​ហ្វីលីពីន​នៅ​តំបន់​សមុទ្រ​ស្ថិតក្នុង​អធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី ក្នុង​តំបន់ sorong ភាគ​ខាងលិច​កោះ Papua កាលពី​ថ្ងៃទី​១១​ខែមីនា​

g2
​លោក​Darwanto មេ​បញ្ចារ​ការ​កងទ័ព​ប្រចាំ​នៅ​ភាគ​ខាងកើត​បាន​ឲ្យ​ដឹងថា នាវា​៣​គ្រឿង​របស់​ហ្វីលីពីន​បាន​ចូល​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ឥណ្ឌូនេស៊ី​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ប្រើប្រាស​នាវា​នេសាទ នា​វឹក​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​នឹង​បំពាក់​ទង់​ជាង​របស់​ឥណ្ឌូនេស៊ី​ទៀតផង​។ ទាំង​នោះបាន​បញ្ចាក់​យ៉ាងច្បាស់​ពី​ចេតនា​បំពាន​ច្បាប់​នេសាទ​នៅក្នុង​ប្រទេស​នេះ​។​

g3
​ការ​ដែរ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បាញ់​កម្ទេច​នាវា​នេសាទ​គឺ​ពឹងផ្អែក​ទៅលើ​ច្បាប់​ស្តីពី​ដែនសមុទ្រ ឆ្នាំ​2009 ជំពូក​ទី​69 មាត្រា​ទី​៤​។ ក្នុងចំណោម​នាវា​នេសាទ​៣​គ្រឿង​ដែល​រង​ការបាញ់​កម្ទេច​មាន​នាវា​មួយគ្រឿង​មាន​នា​វឹក​ជា​ជនបរទេស​ហើយ​២​គ្រឿង​ទៀត​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​។ នាវា​ខាងលើ​នាសា​ទ​ដោយ​គ្មាន​លិខិត​អនុ​ញ្ញា​ត្តិ​នោះឡើយ​ទាំងនោះ​ហើយ​ទើប​បាញ់​ព​ន្លិ​ត​តាម​ការ​បញ្ចារ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដោយ​នាវា​ទាំងនោះ​មាន​ចេតនា​បំផ្លាញ​ធុន​ធាន​ធម្មជាតិ​មច្ឆា​ជាតិ​។​

g4
​ឥណ្ឌូនេស៊ី​បានអនុម័ត​គោ​នយោបាយ​តឹងតែង​បំផុត​សម្រាប់​សកម្មភាព​បំពាន់​ច្បាប់ ពិសេស​គឺ​ការ​លួច​នាសា​ទ​របស់​នាវា​បរទេស​ក្នុង​ដែនសមុទ្រ​ស្ថិតនៅក្នុង​អធិបតេយ្យភាព​របស់​ឥណ្ឌូនេស៊ី ការអនុម័ត​តឹងតែង​បែបនេះ​ធ្វើឡើង​ចាប់តាំងពី​ប្រធានាធិបតី​Joko Widodo ឡើងកាន់ដំណែង​៕