រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៤កម្មករកម្មការនីរោងចក្រកាត់សំលៀកបំពាក់របស់ក្រុមហ៊ុនយូឌីអែស(UDS)ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងក្រុមទី១៦ស្ពានទី៦ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រមាណ៣០០នាក់បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្ររងចក្រដើម្បីសុំអោយថៅកែរោងចក្រដោះស្រាយសំណើររបស់ពួកគាត់ទាំង៨ចំណុច។
បើតាមការអោយដឹងពីកម្មករម្នាក់ដែលបានធ្វើការនៅក្នុងរោងចក្រនោះបានអោយដឹងថា៖ កម្មករកម្មការនីនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់របស់ក្រុមហ៊ុនយូឌីអែសនេះសរុបទាំងអស់គឺមានប្រហែល៣៥០នាក់ហើយនៅថ្ងៃនេះគឺមានកម្មករកម្មការនីប្រហែល៥០នាក់ប៉ុណ្ណោះដែលបានចូលធ្វើការចំណែក៣០០នាក់ទៀតបាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រដើម្បី
ទាមទារអោយថៅកែរោងចក្រដោះស្រាយនូវគោលនយោបាយ៨ចំណុចជូនពួកគាត់។កម្មករកម្មការនីដែលនាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រនោះគឺដឹកនាំដោយលោកតែនតុនប្រធានសហជីពសហពន្ធអភិវឍ្ឍន៍កម្មករ។បើតាមការរៀបរាប់ពីកម្មការនីម្នាក់បានប្រាប់ថាះពួកគាត់នឹងធ្វើកូដកម្មបន្តទៀតប្រសិនបើគ្មានដំណោះស្រាយនោះ។មកដល់ម៉ោងនេះពុំទាន់មាន
ដំណោះស្រាយណាមួយជូនកម្មករកម្មការនីនៅឡើយនោះទេហើយពួកគេបាននាំគ្នាជួលធុងបាស់មកដាក់រាំលេងកំសាននៅមុខរោងចក្ររហូតដល់ក្រុមហ៊ុនកាត់សំលៀកបំពាក់ខាងលើនេះមានដំណោះស្រាយ៕