សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតែ​បន្ត​ការផ្សព្វផ្សាយ​នៅ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

​សៀមរាប​៖​ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់ផ្ទះ​ជួល​បន្ទប់​និង​ម្ចាស់ផ្ទះ​ជួល​ដាច់​ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​តាភុល  សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​កាលពី​រសៀល​ថ្ងៃទី​០២​ខែ​មេសា​ឆ្នាំ​២០១៤​នេះ បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​សាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

ដែល​បាន​រៀបចំ​ធ្វើឡើង​នៅក្នុង​វត្ត​កេស​សរា​រាម​ក្រុង​សៀមរាប​។​ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកស្រី កុយ វិសាល អភិបាលរង​ក្រុង​សៀមរាប លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង​អធិការ​នគរបាល​ក្រុង​សៀមរាប លោក​ចៅសង្កាត់ និង​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ក្រុម​ការងារ​នគរបាល​ជំនាញ​ពាក់ព័ន្ឋ​ក្នុង​ការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​អញ្ជើញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​និង អស់លោក លោកស្រី តំណាង​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជា្ញធរ​មូលដ្ឋាន ជាច្រើន​ទៀត​បាន​ចូលរួម​ផង​ដែរ​។​លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឡើង​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើ​ការបកស្រាយ​បន្ថែម​នូវ​លក្ខណះសម្បត្តិ​ទាំង​៩​យ៉ាង​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ដែល​មាន​ផ្ទះសំណាក់ ម្ចាស់ផ្ទះ​ជួល​បន្ទប់​និង​ម្ចាស់ផ្ទះ​ជួល​ដាច់​នៅក្នុង​អង្គពិធី​ប្រកប​ដោយ​ភាព​យល់​ស៊ី​ជំរៅ​និង​គ្រប់​រូបភាព​។​ដោយ លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង​បាន​លើក​យក​នូវ​មួយ​ចំណុះ​ម្តងៗ​មក​ធ្វើ​ការផ្សព្វផ្សាយ​និង​ធ្វើ​ការបកស្រាយ​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​ដើម្បី​យើង​រួម​គ្នា​ពិភាក្សា​រក​គន្លឹះ​ល្អៗ​យកទៅ​អនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើ​ការបង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​នូវ​រាល់​បទល្មើស​ដែល​បំរុង​និង​កើតមាន​ឡើង​ដើម្បី​យើង​ធានាបាន​នូវ​ការកាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ​ដែល​នៅ​សេសសល់​បន្តិបន្តួច​អោយអស់​ពី​ភូមិ​ឃុំ​រប​ស់​យើង​ក៏ដូចជា​នៅ​ក្នុង​ទីតាំង​ង​បើក​អាជីវកម្ម​របស់​បងប្អូន​ផងដែរ​។​ក្នុងនោះដែរ លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប​និង លោកស្រី កុយ វិសាល អភិបាលរងក្រុង​សៀមរាប​បាន​មានប្រសាសន៍​បញ្ជាក់​ថា​គោលបំណង​ដែល​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដែល​ពាក់ព័ន្ឋ​ក្នុង​ការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​រៀបចំ​ធ្វើ​ពិធី​នេះ​ឡើង​គឺ​ដើម្បី​ប្រមូល​ព័ត៍មាន​និង​ចង់ដឹងពី​អំ​ស្ថានភាព​ទូទៅ​ដែល​នៅ​មាន​ការខ្វះខាត​ក្នុង​មូលដ្ឋាន​ចំពោះ​ការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​។​ដោយ​សមាសភាព​គណះអធិបតី​ទាំងអស់ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូ​ន​ទាំងអស់​ត្រូវតែ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការជួយ​ផ្តល់ ព័ត៍មាន​មក​ដល់​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​នៅ​ពេល​ដែល​បានឃើញ​ឫ​ក៏​មាន​ការសង្ស័យ​នូវ​ករណី​ទាំង​៩ ចំណុច​ក្នុង​ការអនុវត្ត​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ត្រូវ​ប្រញាប់ ទំនាក់ទំនង​ផ្តល់ព័​ត៍​ឲ្យបាន​ទាន់​ពេលវេលា​ដើម្បី​ជា​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ជំនាញ​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ឲ្យបាន​ឆាប់រហ័ស​ផង​ដែរ​។​ជាពិសេស​ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់ផ្ទះ​ជួល​បន្ទប់​និង​ម្ចាស់ផ្ទះ​ជួល​ដាច់​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​មិន​ត្រូវ​មាន​ការថ្វេប្រហែស​នូវ​រាល់​ពេល​ដែល​មាន​អ្នក​មក​ជួល​ឫ​ក៏​មក​ស្នាក់​បណ្តោះអាសន្ន​នៅ​ទីកន្លែង​ដែល​បងប្អូន​ប្រកប​អាជីវកម្ម​ដោយ​ត្រូវ​តំរូវ​ឲ្យ​អ្នក​ដែល​មក​ស្នាក់នៅ​ទាំងអស់នោះ​មាន​អត្តសញ្ញាណ​ប័ន​ឬក៏​លិខិតស្នាម​ផ្សេងៗ​ឲ្យបាន​ច្បាស់លាស់​មុន​និង​ឲ្យចូល​មក​ស្នាក់​នៅ​ដើម្បី​យើង​អាច​ការ ពារ​ធានាបាន​នូវ​សន្តិសុខ សុខ​វត្ថិ​ភាព ប្រកបដោយ​តម្លាភាព​ផងដែរ ៕​

1 2 3 4