នគរបាល ស្រុក​មង្គល​បូរី ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ដកហូត​ថ្នាំញៀន និង​សម្ភារ​មួយចំនួន​

0


​ខេត្តបន្ទាយមានជ័យ​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់ព័ន្ធ​និង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ចាប់ខ្លួន​និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ព្រមទាំង​សម្ភារ​មួយចំនួន​។​
​ការចាប់ខ្លួន​ជនសង្ស័យ​ជួញ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៥​នាក់​នេះ​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៥​ស្ថិតនៅ​លើផ្លូវ​លេខ​១៥៩B ពី​ឃុំ​រហាត់ទឹក ទៅ​ឃុំ​ចំណោម ក្នុង ភូមិ​ខ្ទុំ​ជ្រុំ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​កំលាំង​នគ​បាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ សន្តិសុខ​, និង​នគរបាល ប៉ុស្តិ៍​ឫស្សី ក្រោក និង​ប៉ុស្តិ៍​រហាត់ទឹក​បាន​សហកា​រណ៍​គ្នា​ពួនស្ទាក់​ចាប់​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​បីនាក់​ដកហូត​បាន​image

ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​3​គ្រាប់ ទូរស័ព្ទដៃ​2​គ្រឿង​និង​ម៉ូតូ​2​គ្រឿង​។​លោក​សី​ុ​ឌី​អធិការ​នគ​បាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ គង់ វិសាល អាយុ​២០​ឆ្នាំ ទី​២-​ឈ្មោះ ច្រឹង កក្កដា អាយុ​២០​ឆ្នាំ និង​ទី​៣-​ឈ្មោះ មុំ ស៊ី​ឡៃ អាយុ​២០​ឆ្នាំ អ្នក​ទាំងបី​រស់ នៅ​ភូមិ​បឹង​តូច​ឃុំ​សឿ (​ប្រើប្រាស់​)​។ ឆ្លងតាម​ចម្លើយ របស់​ជនល្មើស​ទាំងបី​នាក់​ខាងលើ​កម្លាំង​

នគរបាល​បានធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ប្ដី​ប្រពន្ធ​យ៉ាងសកម្ម​នៅ​ទីតាំង​ផ្ទះ​ជួញដូរ​គ្រឿងញៀន​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្រមល់ ឃុំ​រហាត់ ទឹក ស្រុក​មង្គល​បូរី​និង​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញារង​ផាន់​ភិរម្យ​រហូត​ឈានដល់​ការឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ពីរ​នាក់​រួមមាន​ប្ដី ឈ្មោះ​ន​ន់​ណាក់ អាយុ​៣៨​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​យឹម​ផល្លី អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​

ក្រមល់​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី និង​បាន​ដកហូត​វត្ថុតាង រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៊ី​ន ចំនួន​១៨​គ្រាប់​ទូរ​ស័​ព្វ​ដៃ​១០​គ្រឿង​លុយ​ខ្មែរ​១​លាន​២​សែន​លុយ​បាត​៨០០​បាត​លុយ​ដុល្លារ​៦​ដុល្លា​ម៉ូតូ ១​គ្រឿង​,​អត្តសញ្ញាណ ប័ណ្ណ​ខ្មែរ​១​សន្លឹក​,​ប័ណ្ណបើកបរ​១ និង​សម្ភារ ជក់​គ្រឿងញៀន មួយ ចំនួន​ទៀត​បន្ថែមទៀត​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​បាន​បញ្ជាក់ថា​បញ្ហា​គ្រឿងញៀន​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​

យ៉ាងខ្លាំង​ហេតុដូច្នេះ​ហើយ​ទើប​លោក​បានដាក់​ផែនការ​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កម្លាំង​នគរបាល​នៅតាម​ការិយាល័យ​ជំនាញ​និង​នគរបាល​តាម​បណ្តា​ស្រុក​ក្រុង ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ជា​បន្តបន្ទាប់​។​លោក​អាត់​ខែម​បានបញ្ជាក់​ទៀតថា​នៅពេល​ខាងមុខ​លោក​នឹង​ដឹកនាំ​កម្លាំង​នគរបាល ដោយផ្ទាល់​ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ទឹក​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ សម្រាប់ ជនសង្ស័យ​ទាំង​៥​នាក់ ស្ថិតក្រោម​ការឃុំខ្លួន​និង​សួរនាំ​បន្តទៀត​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មង្គល​បូរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕