​កម្ពុជា​ពុំដែល​មានការ​ប៉ះទង្គិច​គ្នា រវាង​សាសនា​និង​សាសនា​ទេ ការ​ថ្លែង​បែបនេះ គ្រា​ដែល​ឯ​,​ឧ បណ្ឌិត ងួន ញ៉ិល

0

អនុប្រធាន​ទី​២​រដ្ឋសភា ជួប​សវនាការ ជាមួយ​គណៈប្រតិភូ​អង្គការ​សម្ព័ន្ធ​អី​ស្លាម​ពី​ភព​លោក នៅ​វិមាន​រដ្ឋសភាជាតិ កម្ពុជា​​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមេសា​នេះ នៅ​វិមាន​រដ្ឋសភាជាតិ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា បាន​ជួប​សវនាការ ជាមួយនិង​គណៈប្រតិភូ​អង្គ ការ​សម្ព័ន្ធ​អី​ស្លាម​ពិភពលោក ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត អាប់​ឌុល​ឡោះ អាប់​ឌុល​មុះ​សិន អាល់​តួ​គី អគ្គលេខាធិការ អង្គការ​សម្ព័ន្ធ​អី​ស្លាម​ពិភពលោក ដែលមាន​ចំនួន​១១​នាក់ ។​
​នៅក្នុង​ជំនួប​ន​នោះដែរ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល មានប្រសាសន៍​បញ្ជាក់ថា ក្នុងនាម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា សូម​ស្វាគ​ម៍យ៉ាង​កក់ក្តៅ ចំ​ពោ​វត្តមាន​របស់​ឯកឧត្តម និង​គណៈប្រតិភូ​អង្គការ​សម្ព័ន្ធ អី​ស្លាម​ពិភពលោក នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ។​4
​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល មានប្រសាសន៍​បញ្ជាក់​ប​ន្ត​ថា នៅក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩​មក​ថ្នាក់ដឹកនាំ​ទាំងបី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​កសាង​អភិ​វ្ឍ​ន៍​ប្រទេស ឲ្យ​មានការ​រីកចំរើន​គ្រប់​វិស័យ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ដោយ​ឈរលើ​ស្មារតី​លើក​កំពស់ វប្បធម៌​សន្ទនា វប្បធម៌​សន្តិភាព ដោយ​ចាត់ទុក​មនុស្ស​ទាំងអស់ ក្នុង​ពិភពលោក​ជា​បងប្អូន​រួម ភពផែនដី​តែមួយ ទោះបី​ពួកគេ មាន​ព័ណ៌​សម្បុរ​ខុសគ្នា​ក្តី មាន​វប្បធម៌ ជំនឿ​សាសនា​ផ្សេងគ្នា​3

ក្តី ។ សេរីភាព​សាសនា ត្រូវ​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ជា​ប្រវត្តិសាស្ត្រ​  ពុំដែល​មាន ការប៉ះទង្គិច​គ្នា រវាង​សាសនា​និង​សាសនា​ទេ នេះ​ជា​ប្រការ​មួយ​ដ៍​ល្អ ។​
​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល មានប្រសាសន៍​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក របស់​អង្គការ​សម្ព័ន្ធ​អី​ស្លាម​ពិភពលោក បាន​ចូលរួមចំណែក ជួយឧបត្ថម្ភ​គ្រប់បែបយ៉ាង ដល់​សមាគម​អី​ស្លាម​កម្ពុជា ទៅ​ចូលរួម​ធ្វើបុណ្យ​ហា​ជ្ជ​ជា​រៀងរាល់ឆ្នាំ និង​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត​ឥស្លាម មានឱកាស​បន្ត​ការសិក្សា នៅក្រៅ​ប្រទេស​  និង​បាន​ជួយ​កសាង​ម៉ា​ស្ជិ​ត និង​សាលារៀន ជូន​ដល់​បងប្អូន​ឥស្លាម​នៅ​កម្ពុជា​ផង​ដេរ ។​2
​នៅ​ក្នង​ជំនួប​ពិភាក្សា​នោះដែរ​  ឯកឧត្តម​បណ្ឌិត អាប់​ឌុល​ឡោះ អាប់​ឌុល​មុះ​សិន អាល់​តួ​គី អគ្គ​លេ ខា​ធិ​ការ អង្គការ​សម្ព័ន្ធ​អី​ស្លាម​ពិភពលោក មានប្រសាសន៍​បញ្ជាក់ថា កម្ពុ​ជាមាន ទំនាក់ទំនង​គ្នា​ល្អ ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អី​ឌី​ត ។ គោលបំណង​របស់​គណៈ​ប្រតិភូ នៃ​ ​អង្គការ​សម្ព័ន្ធ​អី​ស្លាម​ពិភពលោក នៅ​កម្ពុជា​នាពេលនេះ ដើម្បី​បង្ហាញ​នូវ​ធាតុពិត​របស់​អី​ស្លាម គឺ​ឃា្ល​ត​ឆ្ងាយ​ពី​អំពើ​ភេរវកម្ម អំពើ​ជ្រុលនិយម ដែល​បាន​កើតឡើង​នៅលើ​ពិភពលោក ។1

ហើយ​អង្គការ​សម្ព័ន្ធ​អី​ស្លាម​ពិភពលោក មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​បានដឹង​ពី​សេរីភាព សាសនា​នៅ​កម្ពុជា និង​ទំនាក់ទំនង​យ៉ាង​ល្អ រវាង​សាសនា​មួយ ទៅ​សាសនា​មួយ ដែល​មិន មានការ​រើសអើង ហើយ​មានការ​ផ្តល់ឱកាស​ដ៍​ល្អ និង​ការយកចិត្តទុកដាក់ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ។​​សហគមន៍​អី​ស្លាម​នៅ​កម្ពុជា គឺ​តំណាង​ឲ្យ​ឥស្លាម​ទាំងឡាយ​នៅ​ភាពល្អ ការអត់ឱន នៃ​ការយោគយល់​គ្នា​​ពីព្រោះ​អី​ស្លាម​នៅលើ​ពិភពលោក ត្រូវការ​ភាព​សុខដុម​រម្យ​នា ហើយ​ប្រយុទ្ធប្រឆាំង​ដាច់​ខា​តំ អំពើ​ភេរវកម្ម អំពើ​ជ្រុលនិយម​ផ្សេងៗ នៅក្នុង​សហគម​ន៍ក៍ ដូចជា​នៅក្នុង​ពិភពលោក​ទាំងមូល ៕