លោក វរសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យព្រហ្មទ័ណ្ឌបានឲ្យដឹងថា!កាលពីល្ងាចថ្ងៃទី០២ ខែ មេសាឆ្នាំ២០១៥ជនសង្ស័យ ឈ្មោះជុំ ផល្លី ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ាស្រុកបារាយណ៏និងស្ត្រីរងគ្រោះ
ឈ្មោះ កេន ផល្លី អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នានាងមានផ្ទៃពោះចំនួន៧ខែមកហើយ
!នៅល្ងាចថ្ងៃកើតហេតុ ជនសង្ស័យដឹកថាស្ត្រីរងគ្រោះនាងចូលចិត្តផឹកស្រា គេក៏បានទិញស្រាមកនាំគ្នាបួនប្រាំនាក់ផឹកស៊ីនៅលើផ្ទះម្តាយមីងដែលនៅជិតគ្នា ចំណែកប្តីរបស់ ស្ត្រីរងគ្រោះ ឈ្មោះម៉ែន សៀន អាយុ៤១ឆ្នាំ មិនបានចូលរួមផឹកស៊ីជាមួយនោះទេ!លុះដល់ ទឹកប្តូរនិស្ស័យ
ចូលខ្លួនស្រវឹងជោគជាំរៀងៗខ្លួនទៅ មិត្តភ័ក្រដទៃទៀតទៅផ្ទះអស់ នៅសល់តែជនសង្ស័យ ឈ្មោះជុំ ផល្លីនិងស្ត្រីរងគ្រោះតែ២នាក់ ដែលត្រូវតណ្ហាពុះកញ្ច្រោលព្រោះស្រាចូលខ្លួន ពួកគេទាំង២នាក់ក៏បានបបួលគ្នាជិះអាប៉ូឡូឡើងទៅលេងឋានសួគ៏ តែសំណាងអាក្រក់នៅពេលដែលកំពុងតែបើកប្រតិបត្តិការប្រយុទ្ធគ្នាយ៉ាងរលួននោះ ប្តីរបស់នាងឈ្មោះ ម៉ែន
សៀន បានមកទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសឈ្មោះជុំ ផល្លីតែម្តងទៅ!ពាក់ព័ន្ធទៅនិងករណីខាងលើនេះក៏មានមតិរបស់ប្រជាពលរដ្ឋដែលដឹងហេតុការនាំគ្នានិយាយរិះគន់ថា!មិនគួរណាស្ត្រីខ្មែរដែលមានចរិកសុភាពរម្យទុំ ហើយថែមទាំងមានផ្ទៃពោះ៧ខែទៀតផង មិន
គោរពក្រមសីលធម៌ជាស្ត្រីគ្រប់លក្ខ័ណ ព្រោះខ្លួនមានស្វាមី និងមានកូនប្រុសស្រីហើយ បែរជាទៅផឹកស្រាអួរទីណួជាមួយប្រុសឈ្មោល រហូតដល់គេបំពានលើរូបកាយ ហើយយកឡេះថាមកពីស្រវឹងស្រា លែងដឹងខ្លួននោះ!តើវាសមដែឬទេ?មិនដឹងខ្លួនមែន!តែនាំគ្នា….ម្តេចក៏ដឹង ។



































