> បាត់ដំបង: នៅព្រឹកថ្ងៃទី3-4-15 ក្នុងសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានក្រុមការងារ ថ្នាក់ប្រធានមន្ទីរពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួបដើម្បីរកដំណោះស្រាយជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងតាអឿ រួមជាមួយនឹងភាគីម្ខាងទៀតដែលបានអះអាងថាដីបឹងតាអឿ គឺជាដីកម្មសិទ្ធិរបស់គេ បន្ទាប់ពីរឿងនេះត្រូវបានផ្ទុះមួយលើកជាពីរលើករួចមកហើយកាលពីពេលកន្លងទៅថ្មីៗនេះ ដោយសារតែភាគីដែលចង់បានបឹងបានលបចុះទៅធ្វើការវាស់វែងមាត់បឹងយ៉ាងសំងាត់រួចមក។ ។
> នៅក្នុងឱកាសនោះដែរ គេសង្គេតឃើញមានវត្តមានរបស់លោក អ៊ូ ដាវី ប្រធានមន្ទីរដែនដី
> នគរូបនីយកម្ម និងសំណង់ លោកជូ ផល្លា ប្រធានការិយាល័យសុរិយោដីស្រុក លោកឡុង សុភឿននិងលោកសោម ចន្ថា អភិបាលរងស្រុក លោកសំ ណេត មេឃុំកំពង់ព្រៀង លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងតាអឿជាច្រើនរូបផងដែរ ចំណែកភាគីម្ខាងទៀតក៏មានវត្តមានលោក
> ឡេង ស្រ៊ុន លោក ហេង ហុង និងអ្នកស្រិ ម៉ាក់ ចាន់ថន ផងដែរ។
> មុននឹងឈានទៅរកដំណោះស្រាយនៃការវិវាទរឿងផ្ទៃបឹងតាអឿនេះ លោកអ៊ូ ដារី បានលើកឡើងនូវផ្លូវច្បាប់មួយចំនួនដែលពាក់ព័ន្ធទៅនឹងការវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋដើម្បីចងក្រងធ្វើជាប្លង់ប្រព័ន្ធព្រមទាំងបានលើកយកនូវកំណត់ហេតុស្តីពីការប្រជុំដោះស្រាយក្បាលដីកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2010 របស់អតីតលោកមេឃុំកំពង់ព្រៀងដែលបានស្លាប់ទៅហើយនោះ ដោយគេសំអាងថាមានស្នាមមេដៃ
> របស់ប្រជាពលរដ្ឋចំនួន27នាក់ ក្នុងការគាំទ្រអោយភាគីនេះយកផ្ទៃបឹងទាំងមូលដោយគ្រាន់តែទុកប្រឡាយដែលមានទទឹង6ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែភ្លាមៗសំលេងនៃការប្រឆាំងតវ៉ាបានផ្ទុះឡើងដោយ បានចោទប្រកាន់ថាស្នាមមេដៃនេះគឺជាល្បិចបោកប្រាស់ និងជាការរៀចចំឆាកល្ខោនរបស់អាជ្ញាធរទាំងអស់
> ព្រោះគេបានយកក្រដាសស កកអោយប្រជាពលរដ្ឋផ្តិតមេដៃដើម្បីស្រង់វត្តមានរបស់អ្នកចូលរួម តែធាតុពិតគឺគេបានយកទៅបំភ្លៃ ហើយម្យ៉ាងទៀតឈ្មោះប្រជាពលរដ្ឋដែលចូលរួមទាំងអស់គឺអក្សររបស់អ្នកសរសេរតែតែម្នាក់គត់។បើទោះបីជាពេលនោះលោកអ៊ូ ដារី ខំប្រឹងលើកហេតុផលដើម្បីពន្យល់អោយប្រជាពលរដ្ឋមានការយោគយល់ និងចេះសម្បទានគ្នា
ទៅវិញទៅមក ព្រមទាំងបានកំញុើញថានឹងអាចពាក់ព័ន្ធទៅដល់តុលាការអំពីស្នាមមេដៃទាំងនោះ ក្នុងន័យរកផលចំណេញទៅអោយភាគីដែលលោភលន់ចង់បានដីបឹងនោះយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែខំប្រឹងប្រែងលើកយកឯកសារ និងទាញយកហេតុផល
> ពន្យល់តបតទៅលោកប្រធានមន្ទីរវិញយ៉ាងចាស់ដៃផងដែរ ព្រោះមានឯកសារជាច្រើនដែលចេញដោយ
> អាជ្ញាធរ និងមន្ទីរដែនដីនគរូបនីយកម្ម បានបង្ហាញយ៉ាងច្បាស់ថាក្បាលដីលេខ67គឺពិតជាបឹងបុរាណ ឈ្មោះ បឹងតាអឿ យ៉ាងពិតប្រាកដ ព្រោះក្នុងប្លង់រឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានចុះហត្ថលេខាដោយលោក ងួន រតន: បានបញ្ជាក់យ៉ាងច្បាស់ថាសុទ្ធតែជាប់នឹងបឹងតាអឿទាំងអស់ ចុះហេតុអ្វី
> បានជាពេលនេះមានលេចមុខលោកហេង ហុង លោកឡេង ស្រ៊ុន នេះមកពីណា?
> នៅក្នុងខណ:នោះដែរក៏មានការតឹងសសៃ កដាក់គ្នាមួយប្រាវផងដែររវាងភាគីទាំងសងខាង
> ដោយសារតែលោកមេឃុំចាស់បានលើកឡើងនូវប្រវត្តិដីបឹងនេះបែបតតាក់តតុបហាក់ដូចជាមិនសូវច្បាស់លាស់ ព្រមទាំងមានការបោះព្រុយយ៉ុងឆ្កឹះឆ្កៀលពីបុគ្គលដែលមាមលុយនោះផងដែរ ប៉ុន្តែ
> ក៏ត្រូវបានក្រុមការងារទប់ស្កាត់ដើម្បីសុំរក្សានូវភាពថ្លៃថ្នូដើម្បីរកដំណោះស្រាយទៅតាមប្រសាសន៍ផ្តាំផ្ញើរបស់លោកអភិបាលនៃគណ:អភិបាលខេត្តក្នុងគោលបំនងបញ្ចប់នូវវិវាទនេះ។ក្នុងឱកាសនោះដែរលោកឡុង សុភឿន អភិបាលរងស្រុកនិងជាតំណាងលោកសួន សាវេ៉ត
> បានលើកឡើងថា ក្រុមការងារដែលចុះមករកដំណោះស្រាយនេះក៏ដោយសារតែមានបទបញ្ជាពីលោក
> អភិបាលខេត្តដែរ ដើម្បីប្រមូលយកនូវឯកសារ ក៏ដូចជាការស្នើសុំរបស់ភាគីទាំងសងខាង និងចងក្រងបញ្ជូនទៅអោយលោកអភិបាលខេត្តវិញក្នុងការពិនិត្យ និងសិក្សាលើបញ្ហានេះ ដោយលោកស្នើសុំអោយប្រជាពលរដ្ឋទាំងអស់មេត្តាកុំយល់ច្រឡំថាក្រុមការងារមានភាពលំអៀងអោយសោះ គឺលោកនឹងធ្វើការនេះប្រកបដោយភាពយុត្តិធ៌មបំផុត។
> ពាក់ព័ន្អទៅនឹងការអនុញ្ញាតិអោយប្រជាពលរដ្ឋធ្វើការស្តារបឹងតាអឿនេះដើម្បីរក្សាទឹកទុក
> ប្រើប្រាស់នារដូវប្រាំង ហើយក៏ត្រូវបានផ្អាកសកម្មភាពអស់មួយរយ:ទៅវិញដែលបទបញ្ជាទាំងនេះ
> បានចេញមកអំពីលោកអភិបាលរងខេត្តនោះ លោកសំ ណេត មេឃុំកំពង់ព្រៀងបានគូសបញ្ជាក់ថានៅថ្ងៃទី24កុម្ភ:ឆ្នាំ2015 លោកអភិបាលខេត្តរង ជាម ច័ន្ទសោភ័ណ បានចេញលិខិតអនុញ្ញាតិមួយ ដោយមានចំណាឯកភាពពីលោកអភិបាលខេត្តផងនោះ គឺ ឯកភាពអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងតាអឿ ធ្វើការស្តារបឹងនេះឡើងវិញ លុះនៅថ្ងៃទី17មីនា ខណ:ដែលប្រជាពលរដ្ឋកំពុងស្តារបឹងនេះ
> ក៏ស្រាប់តែលោកអភិបាលរងស្រុកបាមចេញបញ្ជាអោយផ្អាកសកម្មភាពនេះជាបណ្តោះអាសន្នទៅវិញនៅថ្ងៃទី19មីនា គឺមានគណ:កម្មការចំរុះថ្នាក់ខេត្តបានចុះទៅសិក្សានិងពិនិត្យលើតំបន់បឹងបុរាណនេះ ហើយនៅថ្ងៃទី21មីនា លោកអភិបាលរងខេត្តបានអនុញ្ញាតិអោយប្រជាពលរដ្ឋស្តារវិញចុះ ប៉ុន្តែស្រាប់តែ
> នៅថ្ងៃទី27មីនា លោកអធិការប៊ុត ប៊ុនធឿន បានទូរស័ព្ទទៅលោកមេឃុំដោយបញ្ជាអោយប្រជាពលរដ្ឋធ្វើការផ្អាកការស្តារនេះម្តងទៀត ដូច្នេះការអនុញ្ញាតិ និងការបញ្ជាអោយផ្អាកវាវិលវល់ត្រឡប់ត្រឡិនគ្មានអ្វីជាគោលដៅអោយបានច្បាស់លាស់ទាល់តែសោះ ដោយសារតែបុគ្គលម្នាក់ដែលចង់ទន្ទ្រានកាន់កាប់ដីបឹងដែលជាបឹងបុរាណ ព្រមទាំងមានការទទួលស្គាល់ពីសំណាក់មជ្ឈដ្ឋានជាច្រើនផងនោះ។
> នៅចុងក្រោយ លោកប្រធានមន្ទីរបានបញ្ជាក់ដល់ប្រជាពលរដ្ឋទាំងអស់ថានឹងជួបគ្នាជាលើកទីពីរនៅក្រោយថ្ងៃចូលឆ្នាំខ្មែរ ដោយលោកសុំយកឯកសារទាំងនេះទៅជូ នលោកអភិបាលខេត្តដើម្បីពិនិត្យនិងសិក្សាសិនក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ការវិវាទនេះ ប៉ុន្តែដោយឡែកប្រជាពលរដ្ឋជាច្រើនរូបបានបញ្ជាក់ថាលោកមិនផ្លាស់ប្តូរជំហរនោះទេ គឺសុំអោយលោកអភិបាលខេត្តជួយរក
> ដំណោះស្រាយប្រកបដោយភាពយុត្តិធ៌ម ព្រោះពួកគេទាំងអស់គ្នាសុំតែម្យ៉ាង ដោយសុំរក្សាទុកផ្ទៃបឹងនេះនៅតែជាបឹងតាអឿដដែល ដោយមិនអនុញ្ញាតិអោយបុគ្គលណាម្នាក់យកមកកាន់កាប់ជាកម្មសិទ្ធិឯកជននោះឡើយ លោកក៏សុំអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច
> កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយដល់ប្រជាពលរដ្ឋ ព្រោះក្នុងតំបន់នេះត េងតែជួបនូវការលំបាកយ៉ាងខ្លាំងដោយសារកង្វះខាតទឹកនារដូវប្រាំង ក្នុងការស្រោចស្រពផលដំណាំ ពិសេសគឺស្រូវប្រាំងតែម្តង បើមិនដូច្នេះទេទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍ បឹងតាអឿ ប្រាកដជាកាន់តែធ្ងន់ធ្ងរ
> ខ្លាំងឡើងជាក់ជាមិនខាន៕



































