ក្រឡាប់​រថយន្ត សាំង​យ៉ុង ដឹក​ជន្លង់ម្រេច​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​នៅ​ស្រុក​ស្នួល​

0

 

​ខេត្តក្រចេះ ៖   រថយន្ត សាំង​យ៉ុង ដឹកឈើ​ជន្លង់ម្រេច មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់ ផ្លូវជាតិ បណ្តាលអោយ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ បាត់បង់​ជីវិត​ភា្ល​មៗ​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​០៦ ខែមេសា ឆ្នាំ ២០១៥ នៅ​ចំណុច ទួល​ពន្លៃ ភូមិ ឃ្សឹ​ម ឃុំ ឃ្សឹ​ម ស្រុក ស្នួល ខេត្តក្រចេះ ។​

ប្រភព ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ បានឃើញ​រថយន្ត សាំង​យ៉ុង​មួយគ្រឿង គ្មាន​ស្លាក​លេខ បាន​ផ្ទុក​ឈើ​ជន្លង់ ម្រេច​ពេញព្រៀប បើ​កជែងគ្នា​ក្នុង​ល្បឿន យ៉ាង​លឿន ក្នុង​គោលដៅ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង លុះដល់​ចំណុចកើតហេតុ ក៏បាន​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ ទៅបុក​និង​ដើមកា​ស្យា បណ្តាលអោយ​អ្នកជិះ​ក្នុង​រថយន្ត​ចំនួន​បីនាក់​បាន​ស្លាប់​ភ្លាមៗ ។​IMG-20150406-WA0002

សាកសព​ជនរងគ្រោះ ទី​១ មានឈ្មោះ ពៅ អូន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ទី​២ ឈ្មោះ ដៀង អាយុ ២៣ ឆ្នាំ ទី ៣ ឈ្មោះ បុត្រ អាយុ ២៤ ឆ្នាំ​អ្នក​ទាំង​៣ រស់នៅ​ក្នុងភូមិ មានជ័យ ឃុំ ស្រែ​ចារ ស្រុក​ស្នួល ហើយ​ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ ទៅធ្វើ​ការត្រួតពិនិត្យ ជួយ​ទាយ​យក​សព​ចេញពី​រថយន្ត និង​ប្រគល់​ទៅអោយ​គ្រួសារ សាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​IMG-20150406-WA0000