កំពង់ធំ៖ ប្រតិភូថៃបានអញ្ចើញចូលជួប ពិភាគ្សាជាមួយឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅសាលាវិទ្យាល័យកំពង់ឈើទាល ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងគោលបំណង ជ្រុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងថៃឲ្យមានស្អិតរមួត ដើម្បីបង្កើនរួមគ្នាអភិវឌ្ឍន៍ ប្រទេសទាំងពីរ ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ញាជីវះ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស តម្រូវការរបស់ប្រទេសទាំងពី ។
កិច្ចពិភាគក្សានេះ គោលបំណង ការអភិវឌ្ឍន៍ នៅតាមបន្ទាត់ព្រំដែន រវាងកម្ពុជា ថៃ និងជម្រុញឲ្យមានការ សាងសង់ផ្លូវថ្នល់ សាលារៀន និងកំណត់ដែនព្រំដែនឲ្យបានច្បាស់ ដើម្បីងាយស្រួលឲ្យប្រទេសទាំងពី រួមគ្នាបង្កើតជាសហគមន៍ ដើម្បីផលិតផល សម្រាប់ប្រជាជនប្រទេសទាំងពី ដោយបច្ចុប្បន្នថៃនិងកម្ពុជា បានរួមសហការគ្នា ក្នុងការបង្កើតមូលនិធិ នៅតាមព្រំដែន ជួយឲ្យកសិករ អាច ផលិតផល នាំលក់នៅតាមព្រំដែន ហើយនិងកំពុងតែត្រូវការ ធនធានមនុស្ស ដែលមានគុណភាពជាច្រើនដើម្បីចែករំលែក ការគិត ការច្នៃប្រឌិត បង្កើតជាផលិតផល សម្រាប់នាំទៅលក់ទីផ្សារ ជាតិនិងអន្តរជាតិ ដោយសារតែ ថៃ និងកម្ពុជា សុទ្ធសឹងតែជាមនុស្សមានគុណភាព មានជំនាញច្បាស់លាស់ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ស្វាគមន៍ប្រតិភូថៃ ដែលបានអញ្ជើញមក ទស្សនៈកិច្ច នៅក្នុងវិទ្យាល័យ កំពង់ឈើទាល នាថ្ងៃទី ៤ ខែ មេសាឆ្នាំ ២០១៤នេះ និងសូមថ្លែងអំណរគុណចំពោះព្រះរាជទាន របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ដែលបានព្រះរាជទាន នូវសាលាវិទ្យា ល័យកំពង់ឈើទាល បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានសេចក្តីត្រេតអរយ៉ាងខ្លាំង ចំពោះអានាគត់កូនខ្មែរមួយ ចំនួនបានទទួលនូវការបណ្តុះបណ្តាល វិជ្ជាជីវៈ បង្កើនសមត្ថភាពដល់ កូនចៅព្រមនិងបានទទួលនូវ អាហារ រូបករណ៍ ខ្លះបានទៅសិក្សាបន្ថែមនៅប្រទេសថៃផងដែរ ជាក់ស្តែងចាប់ពី ឆ្នាំ ២០០៥ ដល់២០១៤ មានចំនួន ៣៨៥នាក់ ស្រី១៣១នាក់ដែលបានទទួលនូវអាហាររូបករណ៍ និងសំណូមពរ ឲ្យព្រះរាជាណាចក្រថៃ ជួយ ផ្តល់នូវអាហារូបករណ៍ បន្ថែមខាងវិជ្ជាពេទ្យ ។
ក្នុងនោះដែរឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ពីសក្តានុពល និងភូមិសាស្ត្រខេត្តកំពង់ធំ ដែលសំបូរទៅដោយភោគផល និងធនធាន រួមទាំងផ្ទៃដីសម្រាប់ ផលិតដំណាំកសិកម្ម និងឧស្សហកម្ម និងបើកទ្វារចំហរ ស្វាគមន៍អ្នកវិនិយោគថៃ ដែលមានបំណងចង់មក វិនិយោគ ក៏ដូចជាកាសាងសង់ នូវរោងចក្រផលិតផលផ្សេងៗ ព្រមទាំងមានរមណីយដ្ឋានជាច្រើនកន្លែង សម្រាប់ធានាបាននូវការទេសចរណ៍ ។