ខេត្តតាកែវ៖ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៤កន្លងទៅថ្មីនេះៗ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ រួមដំណើរដោយមន្ត្រីមួយចំនួនទៀត បាន អញ្ជើញជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ២០០នាក់ ដែលត្រូវបានរៀបចំធ្វើឡើង នៅក្នុងភូមិ តាតៃ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។
បន្ទាប់ពីសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពី សំណាក់អាជ្ងាធរមូលដ្ឋាន ឃុំ និងតំណាងប្រជាពលរដ្ឋអំពីស្ថានភាពទូទៅដែលទាក់ទិនទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋដូចជាការងារបង្កបង្កើនផលកសិកម្ម បញ្ហាសន្តិសុខស្បៀងនិងការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ស្ងើចសរសើរនិងវាយ តម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋយើងមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធ្វើ កសិកម្មចំរុះនិងសូមចងចាំថា ការបង្កើនចំណូលគ្រួសារពុំមែនមានតែដំណាំស្រូវមួយមុខនោះទេ ផ្ទុយទៅ វិញការចិញ្ចឹមសត្វការដាំដុះដំណាំរួមផ្សំដូចជាបន្លែ បង្កា គឺត្រូវការទឹកស្រោចស្រព និងផ្តល់ផលកម្រៃ បានយ៉ាងឆាប់រហ័ស។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តល់នូវការណែនាំបាននាឧកាសនោះ សូមឲ្យប្រជា កសិករយើងយកចិត្តទុកដាក់លើបញ្ហាប្តូរពូជស្រូវពីប្រភពពូជប្រពៃណីយ៍ដែលមានអាយុកាលច្រើនឆ្នាំ ណាស់មកហើយ រហូតមកដល់ពេលនេះភាពក្លាយដែលធ្វើឲ្យទិន្នផលធ្លាក់ចុះ និងសូមឲ្យជ្រើសរើសពូជ សុទ្ធប្រកបដោយទិន្នផលខ្ពស់គួបផ្សំនិងការអនុវត្តបច្ចេកទេសប្រពលវប្បកម្ម ក្នុងន័យបង្កើនរដូវដាំដុះ នៅលើផ្ទៃដីដដែល។
ទាក់ទិន្នទៅនឹងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋនោះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន តម្រូវឲ្យយករាល់សំណូមពរទាំនេះ លើកឡើងនៅក្នុងវេទិកាសាធារណះ ដោយ មានការចូលរួមពីគ្រប់សមាសភាពក្នុងក្រុមការងារថ្នាក់ជាតិដើម្បីត្រួតពិនិត្យការគាំទ្រការអនុវត្តកម្មវិធី នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របសា់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុង អនុវត្ត នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស 2។