អង្គការ​អភិរក្ស​សត្វ ព្រៃឈើ និង​ជលផល​បង្ក្រាប​សាច់​អួន​ហ៊ុំ​សម្រាស់​បាន​៣​វង់​នៅក្នុង​តំបន់​អភិរក្ស​បឹង​ប្រា​

0


​កំពង់ឆ្នាំង​៖​សាច់​អូន​ហ៊ុំ​សម្រាស់​ចំនួន​៣​វង់​ប្រវែង​២៩៣​ម៉ែត្រ​ត្រូវបាន​បង្ក្រាប ខ​ណះ​ដែល​ក្រុម​ជនល្មើស​លួច​ច​ហ៊ុំ​សម្រាស់​នៅក្នុង​ដំបន់​អភិរក្ស​បឹង​ប្រា ស្ថិតក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គី​រី ត្រូវ​មន្ត្រី​អង្គការ​អភិរក្ស​សត្វ ព្រៃឈើ និង​ជលផល បង្ក្រាបបាន​នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៥ ។​
​លោក ស៊ឹម សារ៉ាត់ ប្រធាន​អង្គការ​អភិរក្ស​សត្វ ព្រៃឈើ​និង​ជលផល​បាន​និយាយ​អោយដឹងថា​៖​មុន​ការបង្ក្រាប​លោក​បានទទួល​ព័ត៌មាន​ជាក់លាក់​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយ លោក​ក៏បាន​ដឹកនាំ​កំលាំង​រួម​និង​អ្នកយកព័ត៌មាន​បាន​ឆ្មក់​ចុះ​ដល់​កន្លែង ពេលនោះ​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព ក៏បាន​បើក​កា​រណូត​រត់គេចខ្លួន​ដោយ​ទុកចោល​សាច់​អួន​ហ៊ុំ​សម្រាស់​នៅក្នុង​បឹង​អភិរក្ស​ទាំង​៣​វង់​តែម្តង​។​761
​លោក​បាន​និយាយ​អោយដឹង​បន្ថែមទៀតថា​៖​ពេល​ចាប់បាន​សាច់​អួន លោក​បាន​ទូរស័ព្ទ​ទៅ​ជំនាញ​ជលផល អោយមក​ទទួលយក​សា​ច់​អួន​របស់​ក្រុម​ជនល្មើស តែ​ទូរស័ព្ទ​គ្មាន​ណា​លើក បន្ទាប់មក​ក៏បាន​រាយ​ការជូន​លោក ឈូរ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​សុំ​ការអន្តរាគមន៍​បន្ទាន់​ភ្លាមៗ ព្រោះ​ខ្លាច​ក្រុម​ជនល្មើស​តដៃ ហើយ​លោក​អភិបាលខេត្ត​ក៏​លោក​បាន​បញ្ជារ​កំលាំង​ជំនាញ​ចុះ​ដល់ទី​កន្លែង​ទទួលយក​ឧ​បរ​ណ៍​នេសាទ​ខុសច្បាប់​នោះ​។​សា ច់​អួន​ទាំង​៣​វង់​ត្រូវបាន​ប្រគល់អោយ​ជំនាញ​ជលផល​សង្កាត់​ជល់​គី​រី រក្សារ​ទុក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​។​341
​គួរ​បញ្ជាក់ថា​៖​បទល្មើស​ដាក់​សម្រាស់​ចា​ប់​ត្រី នៅតែ​កើតមាន​ដោយ​ជនល្មើស​កំពុងធ្វើការ​ហ៊ុំ​ព​ទ្ធ័​ចាប់យក​ត្រី​ស្ទើរតែ​គោគ​បឹង​ស្ទឹង ទន្លេ​សឹង​រក​ផ្លូវ​បើក​កា​រណូត​ពុំបាន​នៅក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ដែល​គេ​បាន​យក​កំ​ផ្លោក​ដាក់​ពី​សម្រាស់​លើ​បន្លំ​ភ្នែក​សមត្ថកិច្ច​។​
​ករណីនេះ​ត្រូវបាន​គេ​រិះគន់ថា​សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប​ខ្លាំងក្លា​នោះឡើយ ទើប​បទល្មើស​សម្រាស់​កើតឡើង​យ៉ាង​អាណាធិបតេយ្យ​ដូច្នេះ​។​មិនតែប៉ុណ្ណោះ​សម្រាស់​មួយចំនួន​ត្រូ​បាន​ហ៊ុំ​ចាប់​ត្រី​ក្នុង​ដំបន់​អភិរក្ស ករណី​ដូចជារ​បាំងសាច់​អួន​ក្រឡា​ញឹក​ខាងលើនេះ​ជាដើម រឿងនេះ​តើ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​អ្វី​..! ៕
61 341