​ម៉ូតូ​C១២៥​ពី​គ្រឿង​ប្រ​លាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្លាប់​ម្នាក់

0

​(​ឧ​ត្ត​រ​មានជ័យ​)​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងត្បូង​បន្ទាយ​កងពល​លេខ​៤១ ស្ថិតនៅ​ក្នុងភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅលើ​ផ្លូវលំ​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្លាប់​ម្នាក់​។​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ​បណ្តាលមកពី​ឈ្មោះ​វិញ មិន បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​។​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ស្រុក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​ម៉ូត​C១២៥​IMG_5312

ពណ៍​ខ្មៅ សេរី​២០១៣ ឈ្មោះ​គឹម ថា នី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ជប់​តា មោគ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រងរបួស​ធ្ងន់​។​រីឯ​អ្នកបង្ក​ឈ្មោះ​វិញ មិន ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ បើក​ម៉ូតូ​C១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង រស់នៅ​ភូមិ​អូរ​IMG_5308

គគី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​បាន​បន្តទៀតថា វត្ថុតាង​ត្រូវបាន​ជំនាញ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕IMG_5305 IMG_5303