ពិធី​សំណេះសំណាល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ស្រុក​ប្រាសាទ​សំបូរ

0

កំពង់ធំ​៖ ពិធី​សំណេះសំណាល សមាជិក​គណ​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ផាន់ សុ​ផេង ទីប្រឹក្សា​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​ក្រុម ការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក ប្រាសាទ​សំបូរ ស្រុក​សណ្តាន់ និង​ស្រុក​ស្ទោង ក្រោម​ការចូលរួម​លោក ខៀវ ប៉ាង ប្រធាន​គណបក្ស​ស្រុក និង​និង​ប្រធាន​ក្រុមការងារ​បក្ស​មូលដ្ឋាន ចូលរួម​ជាច្រើន​នាក់ នៅក្នុង​សាល ប្រជុំ​គណបក្ស​ស្រុក​ប្រាសាទ​សំបូរ កាលពី​ព្រឹក​ថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០១៤​។​

​លោក ខៀវ ប៉ាង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ប្រាសាទ​សំបូរ បាន​ឡើង​អាន​នូវ​របាយការណ៍ ស្តី សកម្មភាព​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង បម្រើ​ប្រជាពលរដ្ឋ និង​រក​ដំណោះស្រាយ​សមស្រប ជូន​ប្រជាពលរដ្ឋ ជាពិសេស​សកម្មភាព ពង្រឹង​និង​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ ការពារ សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ។​

​ពិធី​សំណេះសំណាល​នេះ បាន​ផ្តោតទៅលើ​ការ ជម្រុញ​ឲ្យ​ក្រុមការងារ​បក្ស ទាំងអស់ ទទួលខុសត្រូវ ចំពោះមុខ​ថ្នាក់​ខេត្ត ក្រុមប្រឹក្សា និង​មូលដ្ឋាន ក្នុងការ​ដណ្តើម​យកជ័យ​ជំនះ ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ ច​ម្រា​ប់ បម្រើប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដើម្បី​ឈានទៅរក​ការបោះឆ្នោត​អសកល នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ក្នុងស្រុក​ប្រាសាទ​សំបូរ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ក្នុងនោះ​មាន​គណបក្ស​ចំនួន ៣ ចូលរួម បោះឆ្នោត​ផងដែរ ។

ឯកឧត្តម បាន​សំណូមពរ កុំ​ឲ្យ​មានការ​ពាក់​ឯកសណ្ឋាន​បក្ស ពង្រឹង​អង្គ​បោះឆ្នោត កុំ ឲ្យ​មាន​សតិអារម្មណ៍ ចេះ​យក​យល់​គ្នា បេក្ខជន​ត្រូវ​បំរើ​បក្ស អង្គ​បោះឆ្នោត​ត្រូវ​ស្មោះត្រង់​ចំពោះ​បក្ស គូស​ឲ្យ ត្រូវចំ​គោលដៅ ថែរក្សា​សុខភាព កុំ​ឲ្យ​មាន​បញ្ហា​សុខភាព ព្រោះ​បេក្ខជន​ទាំង​២៣​អង្គបោះឆ្នោត ជា​បេក្ខជន​ឈរឈ្មោះ សំខាន់បំផុត ចៀសវាង​ការផឹក​សុរា ឬ​បង្ករ​ឲ្យ​មាន​បាតុភាព ដែល​បណ្តាល​ឲ្យ​មានការ​ខកខាន ក្នុង​ការបោះ ឆ្នោត និង​ត្រូវ​រៀបចំ​អ្នកសង្កេតការ ដែល​គោរព​នូវ​តួនាទី ដែល​បាន​បែងចែក ចេះ​សួរនាំ និង​ជំទាស់​នូវ​សកម្ម ភាព​ណា​ដែល បាន​ប្រព្រឹត្ត​ខុស​ទៅ​និង​វិន័យ​នៃ​ការបោះឆ្នោត​ សមត្ថកិច្ច​កងកម្លាំង​ទាំង​៣ ប្រភេទ​ត្រូវការ ពារ​ហឹប​ឆ្នោត​ឲ្យ​មាន​សុ​វត្តិភាព និង​ស្មោះត្រង់ ។​

​នៃ​ឳ​កាស​នៃ​ពិធី​សំណេះសំណាល ឯកឧត្តម ផាន់ សុ​ផេង ទីប្រឹក្សា​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល ឧបត្ថម្ភ សាច់ប្រាក់​ជូន​ដល់​អង្គ​បោះឆ្នោត គណបក្ស​ប្រជាជន​ចំនួន​២៣​នាក់ ស្រី​៤ នាក់ ក្នុង​ម្នាក់​ទទួលបាន​៥០០.០០០​រៀល សរុប ១១៥.០០០.០០​រៀល ដើម្បី​ជាការ​លើកទឹកចិត្ត ក្នុង​ឳ កាស​នៃ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។​ 20140405_092323 20140405_092335 20140405_092348 20140405_093748