​ប្រកាស​តែងតាំង​លោក អ៊ូ ឈាង ជា​អភិ​ បាល​ស្រុក​កៀនស្វាយ​

0

​ខេត្តកណ្តាលៈ នៅ​សាលាស្រុក​កៀនស្វាយ​​មាន​រៀបចំ​ប្រកាស​ផ្ទេរ និង តែងតាំង​មុខ​តំ​​ណែ​ង​ភិ​បាល​ស្រុក​កៀនស្វាយ នា​រសៀល​​ថ្ងៃទី 8​ខែមេសា ឆ្នាំ 2015 ក្រោម​អធិបតី​​ភាព លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​​កណ្តាល​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង​​ប្រដាប់អាវុធ ។​លោក អ៊ូ ឈាង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​​កៀនស្វាយ​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​កៀនស្វាយ ។ លោក ហេង​​ធៀ​ម អភិបាលស្រុក​កៀនស្វាយ​ត្រូវបាន​​ផ្ទេរ​ភារកិច្ច ទៅកាន់​អភិបាលក្រុង​តាខ្មៅ​ជំនួសមុខ​តំណែង​លោក អៀម សម័យ ។​​ក្នុងនោះ​ក៏មាន​ការប្រកាស​តែងតាំង​លោក​​ស៊ុំ សំអាត អនុប្រធាន​ឡើងជា​ប្រធាន​កា​រិ​​យា​ល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​​សំណង​និង​ភូមិបាល​ស្រុក​កៀនស្វាយ ។​នៅក្នុង​ឱកាស​នេះ លោក អ៊ ឈាង បាន​​ឡើង​ប្តេជ្ញាចិត្ត និងIMG-20150408-WA0022_resized

បន្តកិច្ចដឹកនាំរដ្ឋបាល​​ស្រុក​ឲ្យ​កាន់តែ​រីកចំរើន​ស្របតាម​គោល​​ន​យោ​បាល​រាជរដ្ឋាភិបាល​ដាក់ចេញ និង​​អនុវត្តតាម​ការចង្អុល​បង្ហាញ​ណែនាំ​ពី​អភិ​​បាល​ខេត្តកណ្តាល ចុះ​ជាប់​តាម​មូលដ្ឋាន​​ដើម្បី​សិក្សា​ស្វែងយល់​ពី​ទុក្ខលំបាក​របស់​រាស្ត្រ ។ មានន័យថា បំរើ​នូវ​សេចក្តីត្រូវការ​​របស់​ពលរដ្ឋ មិនមែន​មក​ត្រួត​លើ​រាស្ត្រ​​នោះទេ ។ ទន្ទឹម​និង​នោះ អភិបាលស្រុក​​ត្រូវ​រួម​សាមគ្គី​ផ្ទៃក្នុង​រវាង​មន្ត្រី​ថ្នាក់ក្រោម​​ឲ្យ​កាន់តែ​ជិតស្និត ទើប​កិច្ចដឹកនាំ​ឈន​ទៅ​​មុខ​ដោយ​តម្លាភាព ។​

IMG-20150408-WA0018_resized
លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល​​បាន​ក្រើនរំលឹក​ដល់​មេឃុំ អភិបាលស្រុក​
​ទាំងអស់​ធ្វើ​កិច្ចការងារ​ត្រូវគោរព​ច្បាប់ កុំ​​ចេះតែរ​ពិស​ដៃ​ស៊ី​ញ៉េ​លើ​ឯកសារ​ទិញ​លក់​​ដី​ផ្តេសផ្តាស់ និង ប្រឈម​ជាមួយ​ប្រព័ន្ធ​តុ​​លា​ការ ។​លោក​អភិបាល​បាន​ជំរុញ​ឲ្យ​អភិបាលស្រុក​​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី នាពេលនេះ​​បន្ត​ការដឹកនាំ​រដ្ឋបាល​ស្រុក​ឲ្យ​មាន​ប្រសិទ្ធិ​​ភាព​ខ្ពស់​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​​របស់​រាជរដ្ឋាភិបាល​ដាក់ចេញ ។​