​កំលាំងយោធា​វ​រះ​ការពារ​ព្រំដែន​ជួយ​សងផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​បណ្តោះអាសន្ន​

0

​ខេត្តបន្ទាយមានជ័យ​កំលាំងយោធា​វ​រះ​ការពារ​ព្រំដែន​លេខ​៥១៥​ចំនួន​៥០​នាក់​បានធ្វើ​អន្តរាគមន៍​ជួយ​រើ​ផ្ទះ​និង​រៀបចំផ្ទះ​បណ្តោះអាសន្ន​សាជាថ្មី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​អស់​ផ្ទះ​ចំនួន​១៨​ខ្នង​និង​របួសធ្ងន់​ស្រី​ចំណាស់​ម្នា​ក់នៅ​ព្រឹក​ថ្ងៃទី​៨​មេសា​២០១៥​នៅ ភូមិ​ចំការ​គ ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៨​មេសា​២០១៥​មាន​ភ្លៀងរលឹម​ហើយ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​អស់​ចំនួន​១៨​ខ្នង​មាន​បាក់​ស​ង្គ​សី​និង​ឈើ​ប៉ើង​ដំបូល​សាលារៀន​១​ខ្នង​បើ​ុ​ងimage

សាលាឆាន់​១​ខ្នង​ប៉ើង​ដំបូល​និង​បណ្តាលអោយ​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ​រងរបួស​ធ្ងន់​ដោយ​ផ្ទះ​សង្កត់​លើ​។​លោក​សេង​ធា​រិ​ន​បាន​បន្តថា​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ហើយ​លោក​បាន​ចាត់​អោយ​កំលាំងយោធា​វ​រះ​ការពារ​ព្រំដែន​លេខ​៥១៥​ចំនួន​៥០​នាក់​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​បាក់​ផ្ទះសំបែង​ត្រូវបាន​image

ជួយ​រុះរើ​និង​រៀបចំ​ធ្វើជា​ជម្រក​ជូន​ប្រជាពលរដ្ឋ​អោយមាន​កន្លែង​ស្នាក់នៅ​ដោយ​សុ​វត្តិភាព​ស​ន្តោះ​អាសន្ន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន​បាន​បន្តថា​កំលាំងយោធារ​ក្រៅពី​ការងារ​ការពារជាតិ​គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេលដែល​រងគ្រោះ​ដោយ​ធម្មជាតិ​នេះ​ជាក​ត្ត​ប្ប​កិច្ច​របស់​កង​កំលាំងយោធា​៕