ខេត្តសៀមរាប : នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យភេទប្រុស ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននេះ មានឈ្មោះ ស៊ា សាក់ ភេទប្រុស អាយុ ១៧ឆ្នាំ មិនអាចរត់គេចពីកម្លាំងសមត្ថកិច្ចជំនាញបានទ្បើយបន្ទាប់ពីរូបគេបានប្រព្រឹត្តក្នុងករណីអំពើលួច យក ម៉ូតូ ម៉ាក ស្គុបពី ពណ៍សរបស់ជនរងគ្រោះកាលពី
ថ្ងៃទី ០៦ ខែ មេសា កន្លងទៅ ដែលជនរងគ្រោះបានទុកម៉ូតូក្នុងបន្ទប់ជួលស្ថិតនៅក្នុង ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ រហូតមកដល់រសៀលថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៥ ទើបសមត្ថកិច្ចបង្ហាញមុខជនសង្ស័យដល់ក្រុមអ្នកយកព័ត៍មានមុននិងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី ០៨ ខែ មេសា នេះ ។
លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយដឹង ទៀតថាបន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងបានសួរនាំចំពោះជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណី អំពើលួច យក ម៉ូតូ ម៉ាក ស្គុបពី ពណ៍សរបស់ជនរងគ្រោះកាលពីថ្ងៃទី ០៦ ខែ មេសា កន្លងទៅរួចមកនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាគេពិតជាបានប្រព្រឹត្តនៅករណីខាងលើពិតប្រាកដមែន ។ បច្ចុប្បន្ន
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់អោយទៅម្ចាស់ដើមវិញ ៕ ដោយគឿនវ៉េត



































