​ស្រវឹងស្រា​បើករថយន្ត​យ៉ាង​លឿន​ដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​ចង្កូត​បុក​បុរស់​ម្នាក់​ ​កំពុង​ជិះ​ម៉ូតូរ​ស្លាប់​(​ឧ​ត្ត​រ​មានជ័យ​)

0

 

​បុរស់​ម្នាក់​ឈ្មោះ អ៊ុក ប្រុ​ញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូ​ចិញ្ចៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្លាប់​នៅ​និង​កន្លែង​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​កំពុង​ជិះ​មូ​តូ​រក៍​ត្រូវ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​យ៉ុង គឹម​សាន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ ឃុំ​ជ្រោយ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​រងរបួស​ធ្ងន់​ប​ន្ទា​ប់​ពី​បុក​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់ និង​អ្នកបើកបរ​ផ្លោង​ចេញពី​រថយន្ត​ជាង​១០​ម៉ែត្រ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល នា​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​កោង​លើផ្លូវ​ជាតិ​១៧១ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​IMG_5299
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស់រងគ្រោះ​ជិះ​ម៉ូតូ​សំដៅទៅ​ទីរួមស្រុក​អន្លង់វែង មាន​ទឹល​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ផ្លូវ​កោង​ក៍​ស្រាប់តែ​រថយន្ត​បង្ករ​ខាងលើ​បើកបរ​យ៉ាង​លឿន​បញ្ច្រាស់​ទឹ​ស​គ្នា​ក្នុងស្ថានភាព​ស្រវឹង បាន​ជ្រុល​ចង្កូត​ទៅបុក​និង​បង្គោល​សុ​វត្ថ​ភាព​ខាងស្តាំ រួច​បួង​ចង្កូត​ជ្រុល​មក​ខាងឆ្វេង​នឹង​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ម៉ូតូ​និង​ជនរងគ្រោះ​ខ្ទាត​ធ្លាក់​ប្រឡាយ​IMG_5292

ស្លាប់​ភ្លាមៗ និង​ម៉ូតូ​ខ្ទេច​ទាំងស្រុង ចំណែក​រថយន្ត​បង្ករ​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ប្រឡាយ​ខូចខាត​ស្ទើរ​ទាំងស្រុង និង​ម្ចាស់​រថយន្ត​ផ្លោង​ចេញពី​រថយន្ត​ជាង​១០​ម៉ែត្រ​របួសធ្ងន់ ។​
​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​យក​ម៉ូតូ​និង​រថយន្ត​បង្ករ​ទៅ​រក្សាទុក​រងចាំ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ រីឯ​សា​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕IMG_5287 IMG_5282 IMG_5276