ខេត្តបន្ទាយមានជ័យ
ជិតចូលឆ្នាំខ្មែរឈ្មួញកំពុងសម្រុកនាំចូលម៉ូតូសេរីទំនើបគេចពន្ធពីប្រទេសថៃដាក់តាមស្តង់លក់និងដឹកនាំចេញទៅភ្នំពេញដែលមន្ត្រីនិងសមត្ថកិច្ចជំនាញធ្វើមិនដឹងមិនឃើញព្រោះទទួលប្រយោជន៍ពីឈ្មួញទុច្ចរិតទាំងអស់នោះរួចរាល់អស់ហើយ។
នៅជិតថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់គេឃើញឈ្មួញបានសម្រុកនាំចូលម៉ូតូគេចពន្ធសេរីទំនើបចូលពីប្រទេសថៃដោយគ្មានច្បាប់យកមកដាក់លក់បង្កប់តាមស្តង់ក្នុងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតមិនតិចជាង២០ស្តង់ដែលលួចលាក់លក់ម៉ូតូសេរីទំនើបគ្មានពន្ធទាំងនោះបានម៉ាសេរី។
ម៉ូតូគ្មានច្បាប់ដែលឈ្មួញនាំចូលពីប្រទេសថៃមានប្រភេទម៉ូតូចោរលួចកាច់ករនាំចូលមានច្រករបៀងក្នុងស្រុកម៉ាឡៃនិងម៉ូតូកាប់ដាវគ្មានពន្ធនាំចូលមាននៅច្រករបៀងក្នុងក្រុងប៉ោយប៉ែតនិងច្រកអូរបីជាន់ស្រុកអូរជ្រៅនិងនាំចូលតាមច្រករបៀងក្បែរច្រកបឹងត្រកួនជាដើម។ឈ្មួញរកស៊ីម៉ូតូគេចពន្ធបានប្រាប់អ្នកយកព៌តមានឲ្យដឹងថាពួកគេហ៊ានរកស៊ីនាំចូលម៉ូតូ
គេចពន្ធគ្មានច្បាប់បានយ៉ាងដូច្នេះត្រូវចំណាយបង់លុយឲ្យ១មានមន្ត្រីគយខេត្ត.គយក្រសួង កំលាំងនគរបាលសេដ្ឋកិច្ចខេត្ត.និងក្រសួង កំលាំងប៉េអឹមស្រុក.កំលាំងយោធាតាមព្រំដែនក្នុងម៉ូតូ១គ្រឿងត្រូវចំណាយជិត២០០ដុល្លាទើបនាំចូលបានយកមកដាក់លក់ម៉ាសេយ៉ាងដូច្នេះ។ពេលនាំចូលហើយអ្នកទិញចង់បានម៉ូតូមានពន្ធយកទៅបង់ពន្ធផាក់វិន័យនិងភាគច្រើននៅខេត្តបន្ទាយមានជ័យលក់ដាច់ម៉ូតូគ្មានពន្ធ។
លោក គោស៊ុំ សារឿត អភិបាលខេត្តធ្លាប់បានប្រមានដល់មន្ត្រីជំនាញត្រូវមានវិធានការចំពោះម៉ូតូដែលគ្មានពន្ធដែលឈ្មួញនាំចូលពីប្រទេសថៃដើម្បីប្រមូលពន្ធជូនរដ្ឋឲ្យបានមួយរយភាគរយ៕



































