​កសិករ​នៅ​ខេត្តព្រះវិហារ​ក៍​ដូច​នៅ​ព្រំដែន​ប្រាសាទព្រះវិហារ​ ​បាន​ត្រៀម​ពូជ​ដំ​ទ្បូ​ង​មី​រួចហើយ​សំរាប់​ដាំ​ដុះ​នៅ​ដើមរដូវ​វស្សារ​

0

​ខេត្តព្រះវិហារ​
​ប្រជាកសិករ​មួយចំនួន​ក្នុងចំណោម​ប្រជាកសិករ​ទាំងអស់​នៅ​ទូទាំង​ខេត្តព្រះវិហារ​ជាពិសេស​គ្រួសារ​កងទ័ព​និង​កសិករ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​បាននាំគ្នា​ទិញ​ពូជ​ដំ​ទ្បូ​ង​មី​រួចរាល់​ហើយ​ដើម្បី​ត្រៀម​ដាំ​ដុះ​នៅពេល​រដូវវស្សារ​ដែល​ជិត​ឈានចូល​មកដល់​ឆាប់ៗ​នេះ​។​
​ប្រជាកសិករ​ប្រមាណ​៩០​ភាគរយ​នៅ​ទូទាំង​ខេត្តព្រះវិហារ​បាន​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម​ដំណាំ​ដំ​ទ្បូ​ង​មី​,​ស្រូវ​,​ពោតក្រហម​,​ល្ពៅ​,​ត្រ​ទ្បា​ច​,​ល្ងរ​,​ចេក​និង​ដំណាំ​កសិឧស្សាហកម្ម​ដូចជា​កៅស៊ូ​,​ម្រេច​,​សណ្ដែកសៀង​ដើម្បី​ចំណូល​សេដ្ឋកិច្ច​ដ៍​សំខាន់​សំរាប់​ចិញ្ចឹម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយមាន​ការរីកចំរើន​។​កាលណា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ខាង​វិស័យ​កសិកម្ម​នោះ​សេដ្ឋកិច្ចជាតិ​ក៍​មានការ​រីកលូតលាស់​ដើរ​ទន្ទឹមគ្នា​ផងដែរ​។​20150403_083810
​ចូល​មកដល់​ខែមេសា​ឆ្នាំ​២០១៥​យើង​សង្កេតឃើញ​ក្រុម​ឈ្មួញ​មកពី​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​នាំគ្នា​សំរុក​ដឹក​ពូជ​ដំ​ទ្បូ​ង​មី​តាម​រថយន្ដ​យី​ឌុប​យកមក​លក់​ចែកចាយ​អោយ​ប្រជាកសិករ​នៅ​ខេត្តព្រះវិហារ​និង​យកទៅលក់​ចែកចាយ​ដល់​ព្រំដែន​ប្រាសាទព្រះវិហារ​។​រីឯ​តំលៃ​ពូជ​ដំ​ទ្បូ​ង​មី​នៅតែមាន​តំលៃ​ប្រហាក់ប្រហែល​ដូច​ឆ្នាំមុនៗ​ដែរ​គឺ​មិន​ទ្បើង​ថ្លៃ​នោះទេ​។​
​ ​អាជ្ញាធរ​ដែនដី​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា​ស្រុក​គូលែន​និង​ស្រុក​ជាំ​ក្សាន្ត​ជា​ស្រុក​រីកចំរើន​ខ្លាំងជាងគេ​ខាង​វិស័យ​កសិកម្ម​ដំណាំ​ដំ​ទ្បូ​ង​មី​និង​ស្រូវ​ដោយសារ​នៅ​ទីនោះ​មាន​ផ្ទៃដី​ធំ​ទូលាយ​និង​សំបូរ​ដី​មាន​ជីវជាតិ​ល្អ​អំ​ណាយ​ផល​ដល់​ការ​បង្កបង្កើនផល​ធ្វើស្រែ​ចំការ​។​កាលពី​ឆ្នាំ​២០១៤​ខេត្តព្រះវិហារ​ទទួលបាន​ផល​ដំ​ទ្បូ​ង​មី​រាប់ពាន់​តោន​ហើយ​ប្រជាកសិករ​បាន​លក់​ចេញ​ទៅអោយ​ឈ្មួញកណ្តាល​ក្នុង​តំលៃ​ហាងឆេង​សម​រម​៕