ស្ទឹងត្រែង៖ប្រជាសហគមន៍ព្រៃឈើចំនួន១០ នៅខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យអាជ្ញាធរខេត្ត និង ស្ថាបន័ពាក់ព័ន្ធជួយគាំទ្រទៅលើសហគមន៍ព្រៃឈើ ដែលបានបង្កើតឡើង ដើម្បីឲ្យអ្នកនៅក្នុងសហគមន៏មានឱកាសកែច្នៃ ផលិតផលផ្សេងៗ សំរាប់នាំចេញ និងពង្រឹងសហគមន៍ឲ្យមានការរីកចំរើន ។
ក្នុងកិច្ចប្រជុំរវាងអង្កការដៃគូរអភិវឌ្ឌ្ឍន៏និងសហគមន៏ព្រៃឈើនៅសាលាខេត្តស្ទឹងត្រែងថ្មីៗនេះលោកសេកសុផលប្រធានបណ្តាញសហគមន័ព្រៃឈើនៅឃុំព្រះរំកិលបានលើកឡើងថា៖ការបង្កើតសហគមន៍ព្រៃឈើអាចដោះស្រាយភាពលំបាកជូនប្រជាសហគមន៍បានតាមរយៈការទាញយកផលអនុផលព្រៃឈើ មកប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអាចកែច្នៃផលព្រៃឈើបំរើនៅក្នុងសហគមន៍ តាមរយៈ ការគាំទ្រពីអង្កការដៃគូរ ជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេស ក្នុងមុខរបរតែរហូតដល់ពេលនេះ សហគមន៏មិនទាន់បានការរីកចំរើនទេ ។
លោកបញ្ជាក់ថា៖ចាប់ពីឆ្នាំ២០០៩មកសហគមន៍មានអង្កការសេប៉ានិងអង្កការរីកូហ្វជួយគាំទ្រសហគមន៍និងបង្កើតសិប្បកម្មកែច្នៃផលិតផល តែប៉ុន្មានឆ្នាំចុងក្រោយអង្កការនេះ បានបញ្ចប់គម្រោង ធ្វើឲ្យសហគមន៍ជួបការលំបាក កន្លងមកមានអង្គការមួយនោះទៅបង្កើត ដើម្បីធ្វើការដកហូតជើងធូប ប៉ុន្តែការដកហូតទៅ ធ្វើការដោយដៃ គឺថាអត់មានកម្លៃចឹងទៅ បិនតែនូវពេលដាច់ទម្រង់បាន សហគមន៏គាំទ្រដោយខ្លួនឯងបើ ក៏បញ្ឈប់នូវការដកជើងធូបពីឬស្សី ហើយក្រោយមកមានអង្គការខាងរីកូស នេះបានជួយគាំទ្រថែមទៀតគាំទ្រខាង កម្លាំងចិត្តនិងកម្លាំងកាយ ។
លោកម៉ុមសារឿនអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថាអាជ្ញាធរខេត្តបានរៀបចំបង្កើតសហគមន៍ព្រៃឈើឡើងបានចំនួន១៨សហគមន៍នៅក្នុងខេត្តស្ទឹងត្រែង ហើយមានសហគមន៍ចំនួន៨ មានអាជ្ញាបណ្ណ័ទទួលខុសត្រូវពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
លោកអភិបាលរងខេត្តស្នើឲ្យអាជ្ញាធរឃុំ សហគមន៍ព្រៃឈើ រួមនឹងអង្កការដៃគូរអភិវឌ្ឍន៍ សហការគ្នាពង្រឹងការងារសហគមន៍ឲ្យបានរឹងមាំទាំងផ្នែកបច្ចេកទេស និងផ្នែកថវិកាដៃគូនឹង គឺនិងជួបគ្នា គឺជួបគ្នានូវពេលដែលយើងត្រូវពិភាក្សាផ្នែក បច្ចេកទេស ហិរញ្ញវត្ថុ ជាមួយដៃគូ គឺយើងជជែកគ្នាដើម្បីធ្វើការដឹកនាំឲ្យមានប្រសិទ្ធភាព លុយដៃគូរយកមកចាយឲ្យ វាមានប្រសិទ្ធភាពច្បាស់លាស់ បើចង់និយាយថាលុយដែលជួយជំនួយឲ្យជួយសហគមន៏ ឲ្យកាន់តែសហគមន៏រីកចម្រើន ចង់និយាយ បើសហគមន៏ចាយជាមួយបច្ចេកទេសចាយទៅ គ្រាន់តែថា ចាយឲ្យមានគោលដៅ និងមានឲ្យមានប្រសិទ្ធភាពនៅក្នុងសហគមន៏នោះ ។
លោក ប៉ាល ប៊ុនណារ៉ាក់ មន្ត្រីសំរបសម្រួលអង្កការមជ្ឍមណ្ឌលសំរាប់មនុស្សនិងព្រៃឈើបានបញ្ជាក់ថា ៖ ក្នុងមានជាដៃគូរលោកនឹងបន្តជួយពង្រឹងសហគមន៍ព្រៃឈើ ទៅតាមផែនការផ្តល់ធនធាន ការរៀបចំឲ្យមានសារពើភណ្ឌ័ព្រៃឈើ ការចុះបែងចែកតំបន់គ្រប់គ្រង និងតំបន់ដកហូតផលអនុផលព្រៃឈើ ទៅតាមគម្រោងអភិរក្សព្រៃឈើរបស់សហគមន៍ ចាប់ពី១ឆ្នាំ ដល់៥ឆ្នាំ ។
សូមបញ្ជាក់ថា ៖ សហគមន៍ព្រៃឈើនៅខេត្តស្ទឹងត្រែង មានចំនួន១៨សហគមន៍ ៨សហគមន៍មានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង១០សហគមន៍ទៀតកំពុងធ្វើការស្នើសុំ ហើយសហគមន៍ទាំង១៨កន្លែងនេះ មានផ្ទៃដីចំនួន២៩.៧១៨ហិចតា ស្ថិតនៅក្នុងថាឡាបរិវ៉ាត់ ស្រុកសៀមបូក និងស្រុកសេសាន ៕
ងិន លីម



































