ស ស យ ក សង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​រួចរាល់​ជា​ស្ថាប​ពរ​ហើយ រីឯ​ជនសង្ស័យ​៨​នាក់ កំពុង​សាកសួរ​ពាក់​ព​ន្ធ័​ករណី​លួច​ដុត​ខ្លោងទ្វារ​

0


​ខេត្តសៀមរាប​៖ បន្ទាប់ពី​មាន​មនុស្ស​មួយក្រុម​លួច​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​រួចមក ខាង ស ស យ ក បាន​សាងសង់​ជាថ្មី​ម្តងទៀត​ទៅតាមរ​ចនាប​ទ្ធ័​ដើម​របស់​ខ្មែរ ប៉ុន្តែ​មិនបាន​លេង​ពណ៌​ដូច​មុន​នោះទេ​។​រីឯ​ក្រុម​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​យកមក​សាកសួរ​ក្នុងករណី​ជាប់​ពាក់ព័ន្ធ​លួច​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​។​
​ការ​ដាក់តាំង​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ជាថ្មី​ម្តងទៀត​នោះ​ធ្វើឡើង​ជាមួយគ្នា​និង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៨​នាក់​គឺធ្វើឡើង​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៥​។​
លោក សោម រតនា អ្នកនាំពាក្យ ស ស យ ក បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា ថា បន្ទាប់ពី​មាន​គេ​លួច​ដុត កាលពី​យប់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៥ កន្លងទៅ ឥឡូវនេះ​ខ្លោងទ្វារ​ស្វាគមន៍​អង្គរ​សង្ក្រាន្ត​ថ្មី​បាន​សាងសង់​រួចរាល់​ហើយ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ដែល​ខិតជិត​មកដល់​mm

ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​លោក​បន្តថា ទាក់ទង​នឹង​ខ្លោងទ្វារ​ចាស់ បើទោះជា​អ្នកជំនាញ បានបញ្ជាក់ ច្បាស់​ពីរ​ចនាប​ទ្ធ័​ខ្មែរ​ពិតៗ នៅលើ​ខ្លោងទ្វា​ចូល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក៏ដោយ ក្នុង​សា្មរ​តី​មហា​គ្រួសារ​ខ្មែរ យើង​ក៏ មិន​ចង់ ឃើញ​ប្រជាពលរដ្ឋ​មួយក្រុម​ណា មានការ​អាក់អន់ចិត្ត ត្រឹមតែ​ចំពោះ​ការតុបតែង​លំអរ​នោះឡើយ ដូច្នេះ​ក្រុម ការងារ​បាន​ព្យាយាម​កែលម្អរ​ខ្លោងទ្វារ​ថ្មី​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដោយ​មិនមាន​លេង​ពណ៌​ដូច​មុន​នោះទេ គឺ​ដាក់​11124566_1733794556847114_671341859_n

ពណ៌​សុភាពរាបសារ​ជាង​មុន​។​
​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៨​នាក់​យកមក​តុលាការ​ដើម្បី​សួរនាំ​បន្ត​ពី​ករណី​លួច​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នេះ ប៉ុន្តែ​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណីនេះ​សុំ​មិនទាន់​ឲ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​នេះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​តាមដាន​។​
​យ៉ាងនេះ​ក្តី​ក្រុម​សាច់ញាតិ​ជនសង្ស័យ​ទាំង​៨​នាក់​បាននាំគ្នា​មក​រៀបរាប់​នៅមុខ​តុលាការ​ប្រាប់​អ្នកកាសែត​ថា បងប្អូន​នៅក្នុង​ភូមិ​ត្រពាំង​សេះ​ទាំងអស់​មិនមាន​ការ​ចោត​ប្រកាន់​ដូច​ពាក្យ​សមត្ថកិច្ច​និង​តុលាការ​ចោទ​ពីបទ​លួច​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នេះ​ទេ​។​តែ​បងប្អូន​ទាំង​៨​នាក់​ដែល​តុលា​ការហៅ​ទៅ​សួរ​នេះ​មាន​ទី​១/ បិត ឈឿង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ម៉​តំរី​នៅ​m

អង្គរ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ទី​២/​ឈ្មោះ ជួប ចាម ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ​មុខរបរ​សន្តិសុខ ទី​៣/​ឈ្មោះ ឆន ម៉ាប់ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​មុខរបរ​ម៉​តំរី ទី​៤/​ឈ្មោះ ស៊ាំ សុង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​រឺ​សម៉​កក​ង់​បី ទី​៥/​ឈ្មោះ វឿន វុន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ បុគ្គលិក​អូ​តែ​ល និង​ទី​៦/​ឈ្មោះ ឈឿ​ម កង ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ ទី​៧/​ឈ្មោះ ញ៉ា​ញ់ ផល អាយុ ៣៥​ឆ្នាំ​មុខរបរ​កម្មករសំណង់ និង​ទី​៨/​ឈ្មោះ គឿង ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ អ្នក​ទាំង​៨​នាក់​នេះ​រស់នៅក្នុង​អង្គរ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​៕