​ជួបជុំ​អ្នកសារព័ត៌មាន​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ ​ដើម្បី​បង្កើត​សាមគ្គីភាព​ក្នុង​ការងារ​និង​អបអរ​សារ​ទរ​បុណ្យចូលឆ្នាំថ្មី​

0

​កំពង់ឆ្នាំង​៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មានប្រសាសន៍​“​សារព័ត៌មាន មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ដែល​ប្រកា​ន់ល​ទ្ឋិ​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យនេះ ជា​អំណាច​ទី​៤ បន្ទាប់ពី​អំណាច​និតិ​បញ្ញត្តិ និតិប្រតិបត្តិ និង​តុលាការ ” លោក​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី ជប់លៀង​ជួបជុំ​អ្នកសារព័ត៌មាន ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ អបអរ​សារ​ទរ​ទិវា​បុណ្យចូលឆ្នាំថ្មី ដែល​បាន​ប្រព្រឹត្តឡើង កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែ មេសា ឆ្នាំ​២០១៥​នៅ​ស្ថា​នី​យ៏​វិទ្យុ ឬ​ទ្ឋិ​សែន FM 99.75 មេ​ហ្កា​ហឺត ស្ថិតក្នុង ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។IMG_7269
​លោក អភិបាលខេត្ត​បានបញ្ជាក់​ថាៈ សារព័ត៌មាន​គឺជា​កញ្ចក់​ឆ្លុះ​បំភ្លឺ​នូវ​ព័ត៌មាន​មួយចំនួន ដែល អាជ្ញាធរខេត្ត​មិនបាន​ដឹង តែ​សារព័ត៌មាន​បានដឹង យកមក​ចុះផ្សាយ ឧ​ទា​ហរ​ណ៏ ថ្មីៗ​នេះ ក្មេង​កំព្រា​៤​នាក់ ត្រូវបាន​ឪពុកម្តាយ​បោះបង់ចោល អោយ​គ្នា​រស់ក្នុង​ភាព​អត់​ឃា្ល​ន​កណ្តាល​ព្រៃ សារព័ត៌​មានបាន​​ដឹង យកមក​ចុះផ្សាយ ទើបបាន​ដឹង​ដល់​ខេត្ត ដល់​ក្រសួង​និង​ថ្នាក់ដឹកនាំ​ជាតិ ហើយ​ក៏បាន​យកចិត្ត​ទុក​​ដាក់ លើ​បញ្ហា​នេះ ប៉ុន្តែ​ពេល​សារព័ត៌មាន​ចុះផ្សាយ​ប៉ុណ្ណឹង​ហើយ ពេល​សួរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន លោក​IMG_7281 (1)
​ឆ្លើយថា​អត់​ដឹង ? ។ ទោះ​យ៉ាងនេះ​ក្តី លោក​អភិបាលខេត្ត​ក៏បាន​លើកឡើងថាៈ​អ្នកសារព័ត៌មាន​ទាំងអស់​​ត្រូវ​សរសេរ​ព័ត៌មាន​តែ​ការពិត ជាក់លាក់ មិន​បំភ្លៃ បើ​មិន​ដូច​ឆ្នោះ​ទេ អ្នកអាន អ្នក​ស្តាប់ និង​អ្នកទស្សនា​​គេ​អស់ជំនឿ​លើ យើង​ហើយ ។ កន្លងមក​លោក​ក៏​សូម​អរគុណ ដល់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ដែល​បាន​​ចុះផ្សាយ ទិច​ទាន​ក្នុងន័យ ស្ថាបនា ដើម្បីអោយ​ខេត្ត​មានការ​រីកចំរើន និង​ចុះផ្សាយ​នូវ​ក្តីកង្វល់​របស់​ប្រ​
​ជា​ពលរដ្ឋ ដើម្បីអោយ​អាជ្ញាធរ​បានដឹង​និង​ចាត់វិធានការ​ដោះស្រាយ​បន្ទាន់ ។​IMG_7269 (1)
​លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើរ ដល់​បងប្អូន​អ្នកសារព័ត៌មាន​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​ចុះផ្សាយ​ព័ត៌មាន ការពិត ជាក់លាក់ ទាន់​ហេតុ ការ​ណ៏ អាច​ទទួលយកបាន និង​ចាប់ពីពេលនេះ​តទៅ លោក​បាន​ចាត់​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ជា​អ្នកនាំពាក្យ របស់​សាលាខេត្ត​កំពង់ឆ្នាំង អ្នកសារព័ត៌មាន​ចង់ដឹង​ពី​សាលាខេត្ត​មានកម្ម​វី​ធី​អី សូម​ទំ នាក់ ទំនងជា​មួយ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ចុះ ។​ជា​ចុងបញ្ចប់ លោក​អភិបាលខេត្ត បាន​ឧបត្ថម ទឹកប្រាក់ ចំនួន ១​លាន​រៀល​ក្នុង​កម្ម វិធី​នេះ ផងដែរ ។IMG_7233
​ ​តំណាង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត មួយរូប បាន​ឡើង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ត​
​មាន​ថ្នាក់ដឹកនាំ​ខេត្ត ដែល​លោក​ឈ្លាត​ឱកាស​ដ៏​មមាញឹក និង​មានតម្លៃ ផ្តល់​កិត្តិយស ដល់​អ្នក​សារ ព័ត​មាន ក្នុង​ខេត្ត អញ្ជើញ​ចូលរួម លើកទឹកចិត្ត និង​ផ្តល់​ដំបូន្មាន​ល្អៗ ដែល​ញ៉ាំង អោយ​ពិធី​នេះ​បាន​ប្រព្រឹត្ត​
​ដោយ​ភាព​ស្និត​ស្នាល និង​រីករាយ​ក្រៃលែង ។​
​ ​ក្នុង​កម្មវិធី​នេះ​ផងដែរ គ្រួសារ​អ្នកសារព័ត៌មាន ដែល​រងគ្រោះ​ផ្សេងៗ ចំនួន​៣​គ្រួសារ​ក៏បាន​ទទួល​អំណោយ​លើកទឹកចិត្ត​ពី​ក្រុម​អ្នកសារព័ត៌មាន​ទាំងអស់​ក្នុងនោះ មាន​១, គ្រួសារ លោក សួន​ច័ន្ទ ភ្នាក់ងារ​ការ​សែត​មា​គា៏​កម្ពុជា ទទួលមរណៈភាព ក្នុង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយ​ក្រុម​លើ្ម​ស​ព្រួត គា្ន វាយ​បណ្តាល​អោយស្លាប់ ,២. គ្រួសារ​លោក ជា សុ​ខេន ភ្នាក់ងារ កាសែត​ស​ច្ចះ ទទួលមរណៈភាព​ដោយ​​ជម្ងឺលើសឈាម និង​៣,​លោក ខាន់ សុខុម ភ្នាក់ងារ​ការ​សែត​កម្ពុ​ជាថ្មី ពិការភាព​ដោយ​ជម្ងឺលើសឈាម ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិការ​១០​ម៉ឺន​រៀល​ផងដែរ​៕