​ឆ្នាំនេះ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅលេង​អាងទឹក​ត្រពាំងថ្ម​មិនមាន​ច្រើន​ដូច​ឆ្នាំមុន​នោះទេ​ហើយ​ទំនិញ​ក៏​មិន​ឡើងថ្លៃ​ដែរ​

0

​ខេត្តបន្ទាយមានជ័យ​:
​ប្រជាពលរដ្ឋ​ដែល​ទៅលេង​អាង​ត្រពាំងថ្ម​នោះបាន​ឲ្យ​ដឹងថា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មមែ​ក្នុង​ថ្ងៃទី​១៣-១៤-១៥ ខែមេសា ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវ​មក​កំសាន្ត​នៅ​អាងទឹក​ត្រពាំងថ្ម​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ​។ ឯ​តម្លៃ​សេវា​ជួល​រោង កន្ទេល ពោង​កង់ឡាន និង​ម្ហូបអាហារ មិនទាន់​ជា​ឡើងថ្លៃ ហួស​ពី​ធម្មតា​នៅឡើយ​។​
​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា​ឆ្នាំនេះ​ប្រជាពលរដ្ឋ​ភាគច្រើន​បាននាំគ្នា​ទៅលេង​នៅ​ខេត្ត​ឆ្ងាយៗ​ចំណែក​អាង​ត្រពាំងថ្ម​វិញ​ប្រជាពលរដ្ឋ​មិនសូវ​មកលេង​នោះទេ​នៅតាម​ផ្លូវ​អាង​ត្រពាំងថ្ម​អ្នកធ្វើដំណើរ​មិន​ចង្អៀត​ដូច​ឆ្នាំមុនៗ​នោះឡើយ​។​ចំណែក​នំចំណី​វា​ក៏​មិន​ឡើងថ្លៃ​ដែរ​ព្រោះ​image

មាន​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​ចាំ​ឃ្លាំមើល​ជាប្រចាំ​។ ម្យ៉ាងទៀត​ទឹក​អាង​ក៏​ថ្លា​កម្រិត​ខ្យល់​បក់​នាំ​រលក​ទឹក​ក៏​តិច​មិន​នាំ​ឲ្យ​ទូក​ឬ​កាណូត​ឃ្លោង​ទេ​។​ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​បានធ្វើការ​តិះ​ទៀន​ដល់​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ថ្នាល់​ចាក់​កៅស៊ូ​ធ្ ើ​គ្មាន​គុណភាព​ថ្នល់​ចាក់​កៅស៊ូ​ត​ពី​ថ្នល់ជាតិ​រហូតដល់​ស្រុក​ភ្នំស្រុក​ធ្វើ​មិនទាន់​ទាំង​បាន​២​ឆ្នាំ​ល្អ​ផង​ខូច​ស្ទើរ​ខ្ទេចខ្ទី​គ្មាន​សល់​។

ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ផ្លូវលំ​កៅស៊ូ​នោះបាន​ខូចខាត​យ៉ាងច្រើន​នៅ​ចន្លោះ​ព្រៃ​មាន់ និង​ទីរួមស្រុក ដែល​គួរ​ជួសជុល​ឡើងវិញ ហើយ​ទប់ស្កាត់​បង្ក្រាប​ឡាន​ដឹក​ធ្ងន់​ហួស​កម្រិត​កំណត់​ផង​ព្រោះ​ផ្លូវ​មួយ​ខ្សែៗ​វា​មាន​តំលៃ​ថ្លៃ​ណាស់​ទំ​រំ​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​បាន​មួយ​ខ្សែៗ​វា​ចំណាយលុយ​រដ្ឋ​អស់​រាប់លាន​ដុល្លា​ឯនោះ​។​ប្រជាពលរដ្ឋ​ខ្លះ​ទៀតថា​ឆ្នាំនេះ​នៅលើ​អាង​មាន​តាំង​លក់ទំនិញ តាំងពិព័រណ៍​ចម្រុះ ហើយ​មានការ​ប្រគុំ​តន្ត្រី ការលេង​ល្បែង​ប្រជាប្រិយ​ប្រចាំ​ភូមិ​ស្រុក​ផងដែរ​។​
​តែ​ខ្លះ​ទៀតថា ទោះជា​ថា អាជ្ញាធរ​ខំ​ប្រកាសថា នឹង​រៀបចំ​នៅ​អាង​នេះ​អោយ​ល្អ បង្ក​ការសប្បាយ ក៏ដូចជា​មិនជា​ឃើញ​អ្វី​គួរអោយ ប្លែក​ភ្នែក ទាក់ទាញ​ដែរ លើកលែងតែ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​។​តាម​ប៉ាន់ស្មាន មនុស្ស​ទៅលេង​អាង​នោះ​ក្នុង ១​ថ្ងៃៗ មាន​ប្រមាណ ៨.០០០ ទៅ ១៥.០០០​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ការ​អាំ​អាង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ទៅលេង​អាងទឹក​ត្រពាំងថ្ម​នេះ​៕