ខេត្តបន្ទាយមានជ័យ
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលមានរយះពេល៣ថ្ងៃក្នុងខេត្តបន្ទាយមានជ័យនោះគេសង្កេតឃើញថាមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមានចំនួន៤លើកបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងនោះស្រីម្នាក់និងរងរបួសមួយចំនួនទៀត។ បើតាមប្រសាសាន៍របស់លោកវរះសេនីយ៍ ឯក សនគីមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកបាននិយាយថាសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះនៅ ខេត្តបន្ទាយមានជ័យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន៤លើក ដែលបណ្តាលឲ្យស្លាប់៣នាក់ និងរបួសមួយចំនួន ។
លោកសួគ៍បានបន្តទៀតថាក្នុងចំណោមទាំង៤ករណីនេះមានតែ២ករណីនោះទេដែលមានលក្ខណៈធ្ងន់ធ្ងរ គឺទី១ កើតឡើង នៅ ស្រុកម៉ាឡៃ ដែលកើតឡើងរវាង រថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ និងស្ត្រីម្នាក់ និងករណីទី២ បានកើតឡើង នៅតាម ផ្លូវជាតិលេខ៥ ក្នុងស្រុកព្រះនេត្រព្រះ ដែលម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ២នាក់ បានប៉ះដៃចង្កូតជាមួយ ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ហើយចូលក្រោមកង់រថយន្ត ដែលកំពុងធ្វើដំណើរតាម
ដងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។ក្រោយកើតហេតុរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យ ក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាមប្រពៃណី ខណៈរថយន្ត និងម៉ូតូ ត្រូវបានយក ទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយ បន្តទៀតបើតាមការប៉ាន់ប្រមាណរបស់លោកសួគ៍បាននិយាយថាឆ្នាំនោះគ្រោះថ្នាក់ចរចណ៍ថយចុះជាង
ឆ្នាំមុនៗព្រោះតែលោកឧត្តមសេនិយ៍ ត្រីអាត់ខែមស្នងការខេត្តបន្ទាយមានជ័យបានដាក់បញ្ជាយ៉ាងតឹងចំពោះមន្ត្រីចរាចណ៍ឲ្យចុះល្បាតនៅតាមដងផ្លូវសាធារណះដើម្បីការពានិងថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវសាធារណះក្នុងថ្ងៃបុណ្យចូលឆ្នាំនេះទើបចរាចរណ៎ថយចុះ៕



































