ខេត្តបន្ទាយមានជ័យ
ចំថ្ងៃចូលឆ្នាំទី២គឺវរលាម៉ោង១និង២០នាទីរសៀលលើកំណាត់ផ្លូវជាតិលេខ៥ ភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យមានករណីម៉ូតូបុកម៉ូតូបង្កឲ្យរបួសធ្ងន់២នាក់ស្រាល២នាក់។លោកហ៊ីុង ហាន អធិការនគរបាលរងស្រុកមង្គលបូរីអោយដឹងថា:ម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍នោះម៉ាកហុងដាសេ១២៥ឆ្នាំ២០១០ពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង១H១៦៦១បើកបរដោយឈ្មោះហាន ពៅភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិល្វា ឃុំល្វា ស្រុកបវរលខេត្តបាត់ដំបង ហើយឌុបឈ្មោះ ឆន ឆកាភេទស្រីអាយុ១៨ឆ្នាំលំនៅភូមិជាមួយ។
ម៉ូតូនេះបើកបរពីទិសខាងត្បូងទៅជើងក្នុងទិសដៅស្របគ្នាទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេរីចាស់គ្មានស្លាកលេខដែលបត់ឆ្វេងដោយមិនប្រុងប្រយ័ត្ននិងមិនគោរពច្បាប់ចរាចរណ៍ បើកបរដោយឈ្មោះឆាង សុវណ្ណឈី ភេទប្រុសអាយុ១៥ឆ្នាំ
លំនៅភូមិសឿឃុំសឿស្រុកមង្គលបូរីនិងបានឌុបឈ្មោះភក្ត្រ័ ភារ:ភេទប្រុសអាយុ១៧ឆ្នាំលំនៅឃុំជាមួយគ្នាុ។លោកហីុង ហាន ឲ្យដឹងបន្តថា:ក្នុងគ្រោះថ្នាក់នោះរបួស៤នាក់គឺរបួសធ្ងន់១-ឈ្មោះ ឆន ឆកា ។២-ឈ្មោះឆាង សុវណ្ណឈី ។និងរបួសស្រាលមាន:១-ឈ្មោះហាន ពៅនិង២-ឈ្មោះភក្ត្រ័ ភារ: លោកបន្តថាក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះពុំដឹងថាមានមនុស្សស្លាប់និងរបួសធ្ងន់ស្រាលប៉ុន្មាននាក់នោះទេ៕



































