ខេត្តបន្ទាយមានជ័យ
អាចារ្យ គណ:កម្មការនិងអ្នករៀបចំបានប្រកាសក្នុងពិិធីរៀបការលេងៗក្នុងវត្តបត់ត្រង់ឃុំបត់ត្រង់ស្រុកមង្គលបូរីកាលពីល្ងាចថ្ងៃទី១៥មេសាថា ចៅៗយុវជននារីដែលជាតួឯកកូនកម្លោះ ក្រមុំឆ្នាំនេះក៏សមគ្នាជាប្តីប្រពន្ធណាស់ តែចូរចាំថារៀបការនេះគ្រាន់តែជួយរកបច្ច័យកសាងវត្តនិងថែរក្សាប្រពៃណីប៉ុណ្ណោះ។កូនកម្លោះ ក្រមុំមានតែរាត្រីទឹកខ្មេះ គ្មានរាត្រីទឹកឃ្មុុំគ្មានការផ្សំដំណេកអីទេ!តាមពិតអត្ថរូប អត្ថន័យនិងអត្ថរសនៃពីធីរៀបការគ្នាលេងៗតាមប្រពៃណីនិងទំនៀមអ្នកភូមិឃុំបត់ត្រង់នេះ នរណាក៏ដឹងដែរថាដើម្បីបង្កលក្ខណ:កំសាន្តសប្បាយ ទាក់ទាញអ្នកលេងវត្តនេះ ហើយអង្គាសបច្ច័យដើម្បីកសាងវត្តប៉ុណ្ណោះ។តែដល់ថា “តួកូនក្រមុំកម្លោះ
គ្មានផ្សំដំណេក ត្រូវជួបរាត្រីទឹកខ្មេះ”ដូច្នេះ តួទាំងពីនិងអ្នកកំដ៦នាក់ហាក់ធ្លាក់ទឹកមុខ ហើយអៀនផង ខ្នាញ់ផង ចង់តែដណ្តឹងហើយរៀបការមែនទែន យកគ្នាជាប្តីប្រពន្ធ ហើយបានជួប”រាត្រីទឹកខ្មេះ”អោយឈ្នះមាត់សម្អុយរបស់អាចារ្យ គណកម្មការនិងអ្នករៀបចំតែម្តង។ លោកឡុង ពុន អភិបាលស្រុកមង្គលបូរីអោយដឹងថា:ពីធីរៀបការដើម្បីរកបច្ច័យកសាងវត្តបត់ត្រង់នៅបុណ្យចូលឆ្នាំខ្មែរឆ្នាំមមែគឺចំថ្ងៃទី១៥មេសា ម្សិលមិញនេះ មានកិត្តិយសនិងអធឹកអធមជាង
មុន ដោយមានលោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យនិងប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធចូលរួម។ កម្មវិធីឆ្នាំនេះគឺការរៀបការនេះ មានដើរបង្ហាញម៉ូត មានល្បែងប្រណាំងទូកគោក មានសំដែងល្បែងរបាំប្រពៃណីដែលសម្លៀកបំពាក់សំអាងតុបតែងឧបត្ថម្ភដោយសំអាងការរស្មីចាន់ធាននៅភូមិព្រហូតសង្កាត់អូរអំបិលក្រុងសិរីសោភ័ណនិងដឹកនាំរៀបចំ សហការឧបត្ថម្ភទូទៅដោយហាងលក់មាសផល ចំរើន នៅផ្សារសិរីសោភ័ណភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។លោកឡុង ពុន ស្រង់សំដីអ្នករៀបចំពិធីនេះដែលនិយាយថា:ឆ្នាំនេះតួឯកកូនកម្លោះមានឈ្មោះ ប៊ុន លីហួរ អាយុ ២២ឆ្នាំ រស់នៅភូមិហ្លួងឃុំឬស្សីក្រោកស្រុកមង្គលបូរី។និងតួឯកកូនក្រមុំឈ្មោះជា ដាណែត អាយុ ១៨ឆ្នាំរស់នៅភូមិ/ឃុំបត់ត្រង់ស្រុកមង្គលបូរី។
ពីធីសំដែងរៀបការនិងទស្សនីយភាពនានានោះ គឹទទួលបានការចូលបច្ច័យសម្រាប់ការកសាងវត្តរួមមាន:លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យដែលបានចូលរួមផ្ទាល់ចំនួន ១,៣លានរៀល,លោកឡុង ពុន អភិបាលស្រុកមង្គលបូរី ២០ម៉ឺុនរៀល,អ្នកទៅលេងនិងពុទ្ធបរិស័ទចំនួន ៩៥មឺុនរៀលនិង៥៦ដុល្លាទៀតផង៕



































