​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា​ក្នុង​វត្ត​សេនា​ប្រជុំ​ពល​ភ្នៀ​ត​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​ក្នុង​ពិធី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០១៥​ថា​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិ​នានា​ក្នុង​វត្ត​សេនា​ប្រជុំ​ពល​ភ្នៀ​ត ដែល​ស្ថិតនៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយ​បន្តថា​សមិទ្ធិផល​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​រួមមាន​សាលា​ធម្មសភា​យ៉ាង​ថ្មី​សាឡាង​មួយ​ដែលមាន​បណ្តោយ​៣៦​ម៉ែត្រ​និង​ទទឹង​២៤​ម៉ែត្រ​សាលា​ធម្មសភា​នេះ​ចាប់​កសាង​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ ឆ្នាំ​២០០៥​ថវិការ​សាងសង់​បានមកពី​សប្បុរសជន​ក្នុង​និង​ក្រៅ​ស្រុក​រួមជាមួយ​ថវិការ​បុណ្យប្រពៃណី​ដូចជា​បុណ្យ ភ្ជុំ​បិ​ណ្ទ បុណ្យកឋិន បុណ្យចូលឆ្នាំ​ជាដើម​សាលា ធម្មសភា​នេះimage

​កសាង​រួច​នៅ​ខែធ្នូ​ឆ្នាំ​២០១៤​ដែល​ចំណាយ​អស់​ទឹកប្រាក់​២៥៤.៤៧៥​ដុល្លា លោក​បាន​បន្តទៀត​ថាស​មិ​ទ្ធិ​ផល​បន្តទៀត​ដូចជា​កសាង​ខឿន​ពោធិ៍​ព្រឹ​ក្យ​ដែលមាន​ទំហំ​១៥​គុណ​និង​១៥​អស់​ទឹកប្រាក់​១.១៥១​ដុល្លា​កសាង​ប្រាង្គ​និង​សាលា​ទឹល​អស់​ទឹកប្រាក់​២០.០០០​ដុល្លា​និង​សមិទ្ធិផល​ជាច្រើន​ទៀត​អស់​ទឹកប្រាក់​សរុប​៣០៨.៣៧៦​ដុល្លា​និង​ប្រាក់​ខ្មែរ​មាន​៧.០០០.០០០​រៀល​។​លោក​បាន​បន្តទៀតថា​ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់​ណាស់​ជា​ប្រភព​image (2)

បណ្តុះបណ្តាល​នូវ​បញ្ញាញាណ​និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​បញ្ញាជន ហើយ​វត្ត​អារាម​និង​ព្រះសង្ឃ​មាន​តួនាទី​រួម​ចំណ​ណែ​ក​ក្នុង​ការកសាង​សង្គមជាតិ​ឲ្យ​ប្រកបទៅដោយ​សិ​លធ​ម៍ ចរិយា​ធ​ម៍​ដើម្បី​ឲ្យ​មានការ​អភិ​វ​ឌ្ឈ​នន៍​សង្គមកិច្ច សេដ្ឋកិច្ច​ប្រកបទៅដោយ​សីល​ធ​ម៍​ក្នុងការ​អប់​រំជា​ចម្បង​។​ក្នុងនោះដែរ​លោក​ក៏បាន​ថ្លែង​អំណ​គុណ​ចំពោះ ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន​image (1)

ក្នុង​និង​ក្រៅ​ស្រុក​បាន​រួបរួមសាមគ្គី​គ្នា​ដែលមាន​សទ្ធា​មោះមុត​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​ជាថ​វិការ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ក្នុងការ​កសាង​នូវ​សមិទ្ធិផល​នានា​នៅក្នុង​វត្ត​អារាម​សេនា​ប្រជុំ​ពល​វត្ត​ភ្នៀ​ត​នេះ​។​លោក​បាន​បន្តថា​ព្រះពុទ្ធសាសនា វត្ត​អារាម​គឺជា​កំលាំង​មួយ​ដ៍​រស់​រវើក​របស់​សង្គម​ជាតិ​យើង​មិនអាច​អត់​បានឡើយ​៕