ខេត្តបន្ទាយមានជ័យ:
ប្រតិភូខេត្តបន្ទាយជ័យបានចុះសួរសុខទុក្ខដល់កងអនុសេនាធំលេខ៣ស្រុកម៉ាឡៃដល់នាយទាហាននាយទាហានរងនិងពលទាហានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដែលដឹកនាំប្រតិភូតំណាងឲ្យដោយលោកលីសារីប្រធានមន្ទីរសុយោដីខេត្ត លោក អែម សុខាអភិបាលស្រុកម៉ាឡៃនិងប្រធាន អនុប្រធាននានាដែលពាកព័ន្ធជាច្រើនទៀត។លោកអែមសុខាអភិបាលស្រុកម៉ាឡៃបានមានប្រសាសន៍ថាទឹកចិត្តនិងកាយវិការក្នុងកំណាត់ផ្លូវដ៍វែងឆ្ងាយនេះជាការបញ្ជាក់នូវក្ដីដឹងគុណដ៍ធំធេង ចំពោះគុណបំណាច់ក្នុងការលះបង់និងខិតខំប្រឹងប្រែងលើកិច្ចការងារការពារជាតិមាតុភូមិ ក៏ដូចជាការអនុវត្តន៍ទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន កំណត់ឲ្យអង្គភាពរដ្ឋបាលទាំងអស់ចងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពដែលឈរជើងនៅតាមជួរបន្ទាត់ព្រំដែនទាំងកម្លាំងកងយោធពលខេមរភូមិន្ទក៍ដូចជាកងកម្លាំងនគរបាលជាតិ។
លោកបន្ដថាក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី ជួរកងទ័ពទាំងអស់ចាំបាច់ត្រូវទទួលបញ្ជាត្រង់ពីប្រមុខរដ្ខាភិបាលទើបសម្រេចបានជោគជ័យលើសមភូមិ ស្របតាមដំណាក់កាលនេះទាំងប្រមុខរដ្ឋាភិបាលក៍ដូចជាពីសម្ដេចគតិព្រឹទ្ធបណ្ឌិតកំពុងផ្ដោតយកចិត្តទុកដាក់ជាសំខាន់ដល់គ្រប់កងកំលាំងទាំងអស់ទាំងសតិអារម្មណ៍នយោបាយនិងទាំងទីតាំងឈរជើងលើវិស័យការពារជាតិមិនអោយប្រទេសដទៃណាមួយប្រមាថមើលងាយឡើយ ទាំងសមភូមិមុខនិងសមភូមិក្រោយត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ រីឯជួរកងទព័ក៍ដូចគ្នាត្រូវគោរពវិន័យកងកម្លាំងប្រដាប់អាវុធអោយបានម៉ឺងម៉ាត់ក្នុងការអនុវត្តន៍ភារកិច្ច។
លោក លី សារីប្រធានមន្ទីរសុយោដីខេត្តតំណាងឲ្យអាជ្ញាធរខេត្តបានសង្កត់ធ្ងន់បន្ថែមទៀតថា កត្តាដែលសំខាន់មួយជ្រុងទៀតរបស់កងទ័ពក្នុងការទទួលបានភាពជោគជ័យមិនអាចខ្វះបានគឺប្រភពពត៌មានពីសំណាក់ប្រជាពលរដ្ឋគឺប្រជាពលរដ្ឋជាទឹក កងកម្លាំងប្រដាប់អាវុធជាត្រី ទាំងពីរនេះអាស្រ័យដោយគ្នាមិនអាចខ្វះមួយណាបានទេ។
ទោះបីអំណោយដ៏តិចតួចស្តួងស្តើងក៏ដោយនេះជាលើកទឹកចិត្តដល់កងកម្លាំងពីសមរភូមិក្រោយផ្តល់ឲ្យសមរភូមិមុខនាឱកាសនេះផងដែរក្នុងនោះមន្ទីរសុរិយោដី២០០ដុល្លាមន្ទីរបរិស្ថាន៥០ដុល្លាមន្ទទីរផែនការ៥០ដុល្លាមន្ទីរសាធារណះការ១០០ដុល្លាមន្ទីការងារ៥០ដុល្លាមន្ទីរទំនាក់ទំនងសភា៥០ដុល្លាទីស្នាក់ច្រកទ្វាតំបន់ស្រុកម៉ាឡៃមី១០កេសទឹកសុទ្ធ៣០យួរសាលាស្រុកម៉ាឡៃស្រាបៀរកម្ពុជា១០កេសទឹកក្រូច១០កេស ក្រុមហ៊ុនម៉ៃឡៃត្រេនឌីង២០០០បាត ក្រុមហ៊ុនទ្រីទូចអិុនវេសមិន២០មឺុនរៀលមន្ទីធម្មការ២០មឺុនរៀល លោក សាប់ សឿងអាជីវករ៥០ដុល្លាលោកសៀន វុទ្ធីប្រធាភូមិបាលស្រុកម៉ាឡៃមី២កេស។បញ្ជាក់ថកវិការដែលបានពីមន្ទីរនានានិងសប្បុរសជនបានយកទិញជាអំណោយ។
ចុងក្រោយគណះប្រតិភូបាននាំយកនូវអំណោយចែកជូនដល់អង្គភាពអនុសេនាធំលេខ៣ស្រុកម៉ាឡៃរួមមានមី៥០កេសតូចស្រាបៀរ២០កេសទឹកក្រូច១០កេសទឹកបរិសុទ្ធវីតាល់២០កេសនិង៣០យួរទឹកសីុអីុវ១០យួទឹកត្រី១០យួនិងថវិកាចំនួន៨៥មឺុនរៀលសំរាប់ទិញត្រីនិងសាច់៕



































