ខេត្តកំពង់ធំ ៖ នៅក្នុងបរិវេណវត្ត បារាយណ៍ មានប្រារព្វពិធីបុណ្យ ឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងពិធីបូជាព្រះសពព្រះគ្រូ យឹម យ៉ុង អតីតព្រះចៅអធិការវត្តបារាយណ៍ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពងធំ និងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងអភិបាលរង និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ និងមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមជិត៥០០០នាក់ ។
ពិធីនេះ បាន ប្រារព្វ ឡើងរសៀលថ្ងៃទី ០៦ខែ មេសា ឆ្នាំ ២០១៤ ក្នុងវត្តបារាយណ៍ ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបា រាយណ៍ ខេត្តកំពង់ធំ ។លោក ហាក់ ម៉ុងហួត បានអានរបាយការណ៍ ជីវៈប្រវត្តសង្ខេបព្រះតេជគុណ យឹម យ៉ុង អតីតព្រះចៅអធិការ វត្ត ដោយមានឧបនិស្ស័យភេទជាអ្នកបួស មានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងមានការយល់ព្រំពី មាតា បិតា ចូលបួសជាសាមណេរ ក្នុងពុទ្ធសីម៉ាវត្តតាំងក្រសាំង លុះព្រះជន្នគ្រប់២១ឆ្នាំ ព្រះតេជគុណបាន ឆ្លងកាត់ នូបបទពី
សោធន៍ និងជាច្រើនវត្ត ក្នុងរយះពេលឆ១៥ឆ្នាំ ក៏ត្រូវបានទទួលតំណែងជា ព្រះគ្រូចៅអធិការ វត្តបារាយណ៍ ព្រះតេជគុណ យឹម យ៉ង បានបង្ហាត់បង្រៀន ធម្មវិន័យ ការអានភាសាបាលី វិធីសង្ឃកម្មផ្សេងៗ ដល់ភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការវត្ត និងទេសនាអប់រំ ដល់ប្រជាពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ដើម្បីរក្សា និងលើកតំលៃប្រពៃណីជាតិ និងប្រពៃណី
ព្រះពុទ្ធសាសនាគួរជាទីជ្រះថ្លា យ៉ាងក្រៃលែង ព្រមទាំងបានកសាងវត្ត ឲ្យមានការអភិវឌ្ឍន៍ ព្រះវិហារ ពង្រីកឧបដ្ឋានសាលា ខ្លោងទ្វារ របងវត្ត និងសមិទ្ធផល ជាច្រើនទៀត ក្រោយមក ព្រះតេជគុណ យឹម យ៉ុង បានអនិច្ចកម្ម នៅថ្ងៃអាទិត្យ ទី១៨ ខែ កញ្ញា ឆ្នាំ២០១១ នៅវេលាម៉ោង ៨.៣០នាទីយប់ និងត្រូវបានប្រារព្វពិធីបូជាព្រះសពព្រះគ្រូ យឹម យ៉ុង អតីតព្រះចៅអធិការវត្តបារាយណ៍ គ្រប់ខួប៣ឆ្នាំ។
ឯកឧត្តម ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃគណៈកម្មការកណ្តាល គណៈបក្សប្រជា ជនកម្ពុជាប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកំពង់ធំនិងជា អនុប្រធានទី១រដ្ឋសភាបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបូជាសព និង បានអុជធូបបួងសួង ឧទ្ទិសកុសល់ផលបុណ្យ រំលឹកគុណព្រះបារមីស័ក្កសិទ្ធ បញ្ជូនដួងព្រលឹង ព្រះតេជគុណ យឹម យ៉ុង ទៅឋានបរមលោក បន្ទាប់ពីលោក អភិបាលស្រុក ប្រគល់ព្រះភ្លើងជូនឯកឧត្តម ហើយក៏បានប្រគេនដល់ព្រះសត្ថាបារមី សៀង សុខ ព្រះ
មេគុណខេត្តកំពង់ធំ ដើម្បីថ្វាយព្រះភ្លើងរំលាយសព ជាចុងក្រោយឯកឧត្តម ងួន ញ៉ិល បានប្រគេនបច្ច័យសម្រាប់សាងសង់វត្តចំនួន ១២លានរៀល យាយជីតាជី ១០០នាក់ ក្នុងម្នាក់១ម៉ឺនរៀល និងក្រណាត់សរ១ដុំ ជូនប្រជាពលរដ្ឋ ១០០០នាក់ក្នុងម្នាក់សារ៉ុង១ ជូនលោក គ្រូ អ្នកគ្រូ ១៣៩នាក់ក្នុងម្នាក់២ម៉ឺនរៀល ជូនសិស្ស៧០៥នាក្នុងម្នាក់ សៀវភៅ១ ប៉ិច១ ថវិកា ៣០០០រៀល ជូនក្រុមភ្លេង ១០ម៉ឺនរៀល ជូននារីកាត់ខ្សែបូរ ៥នាក់ ក្នុងម្នាក់២ម៉ឺនរៀល ជូនសាលាស្រុកបារាយណ៍ ១លានរៀល ជូនសាលាឃុំ បារាយណ៍ ១លានរៀល ។