ខេត្តបន្ទាយមានជ័យលោកនាយឧត្តមសេនីយ៍ ខេងសុមេត អគ្គស្នងការរងទទួលបន្ទុកវរះព្រំដែននិងជាប្រធានប្រចាំភូមិភាគ៤លោកសែនសោកស្តាយជាពនពេកលោកវរៈសេនីយ៍ឯក ឆេង ឈួត ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៩ មេសា ដោយឆក់ចរន្តអគ្គីសនីនៅលើដំបូលផ្ទះរបស់ខ្លួនស្ថិតក្នុង ភូមិឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថា លោក ឆេង ឈួន បានចូលបំរើការងារជានគរបាលនៅថ្ងៃទី៣០ ខែ៦ ឆ្នាំ១៩៨០ ជាមន្ត្រីនគរបាលស្រុកមង្គលបូរីចំណុះឲ្យខេត្តបាត់ដំបង។ លុះខេត្តបាត់ដំបងបង្កើតស្រុកបវេលមួយទៀត លោកបានផ្លាស់ទៅបំរើ
ការងារជាមន្ត្រីនគរបាលជាមួយលោក ឃួន ប៊ុន ហួន ដែលទៅកាន់ជាអធិការស្រុកបវេលនៅទីនោះ រហូតដល់ឆ្នាំ១៩៨៩បង្កើតខេត្តបន្ទាយមានជ័យ លោក ឆេង ឈួត ក៏បានមកបំរើការងារជានគរបាលខេត្តបន្ទាយមានជ័យ មានតួនាទីជានាយរង ការិយាល័យចរាចរជើងគោកតមកទៀតលោកបានកាន់ដំណែងជានាយការិយាល័យឯកសារ និងផ្លាស់ប្តូរទៅជា
នាយការិយាល័យវិទ្យុតមកទៀតលោកត្រូវបានតែងតាំងឲ្យជាស្នងការរងប្រឆាំងបទល្មើសដល់ថ្ងៃលោកទទួលមរណះនេះ។ស្របពេលនោះលោកនាយឧត្តមសេនីយ៍ ខេងសុមេតបានធ្វើការគោរពវិញាណ្ណខ័ណ្ឌលោកឆេងឈួតហើយក៏បានបំពាក់កិច្ចបច្ឆាមរណះឲ្យលោកឆេងឈួតទៅជាឧត្តមសេនីយ៍ត្រីជាផ្លូវការ៕



































