ខេត្តព្រះសីហនុ=អាងហែលទឹកសណ្ឋាគារហ្គោលបានឆក់យកជីវិតក្មេងប្រុសម្នាក់កាលពីម៉ោងប្រមាណ៩យប់ថ្ងៃទី២០មេសាក្នុងខណ:ពេលដែលក្មេងរងគ្រោះនិងឳពុកម្តាយបានចុះលេងទឹកជាមួយគ្នានៅពីមុខសណ្ឋាគារមួយកន្លែងស្ថិតនៅក្រុម១៧ភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។សមត្ថកិច្ចបាននិយាយថាឳពុកម្តាយក្មេងរងគ្រោះបានមកជួលបន្ទប់សណ្ឋាគារនេះដេកក្នុងនាមជាភ្ញៀវទេសចរណ៌។សមត្ថកិច្ចបានឲ្យដឹងថាក្មេងប្រុសដែលស្លាប់មានឈ្មោះប៉ាង ពិភព អាយុ៥ឆ្នាំមានឳពុកឈ្មោះប៉ាង ងែតអាយុ៤០ឆ្នាំ និងម្តាយឈ្មោះរឿន ផារី អាយុ២៧ឆ្នាំមានទីលំនៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ។សមត្ថកិច្ចបានឲ្យដឹង
ទៀតថាមុនពេលកើតហេតុគេឃើញឳពុកម្តាយបាននាំកូនចុះហែលទឹកលេងហើយក្នុងខណ:កំពុងតែសប្បាយលេងទឹកស្រាប់តែបាត់កូនប្រុសមិនឃើញក៌បានដើររកកូនហើយសង្ស័យបានចុះក្នុងអាងទឹកដើម្បីរាវរកក៌ប្រទះឃើញក្មេងរងគ្រោះលង់ទឹករួចក៌ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ុន្តែបុគ្គលិកពេទ្យបានប្រាប់ថាក្មេងនេះបានស្លាប់បាត់ហើយ។សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់សណ្ឋាគារហ្គោលនេះជនបរទេសជនជាតិឥណ្ឌាជាអ្នកគ្រប់គ្រងដោយជនបរទេសរូបនេះបានជួលបន្តពីម្ចាស់ខ្មែរអតីតសណ្ឋាគារផ្កាចំប៉ី៕




































