ខេត្តបន្ទាយមានជ័យ
ផ្ទះប្រជាពលរដ្ឋចំនួន៦៦គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅវេលាម៉ោង៤.៤០នាទីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០១៥ដែលមាន៣ឃុំក្នុង១៤ភូមិក្នុងស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យនោះបានទទួលអំណោយពីកាកបាតក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ។ពិធីចែកអំណោយនេះមានការចូលរួមលោកលីសារីតំណាងឲ្យប្រធានកាកបាតក្រហមសាខាខេត្តបន្ទាយមានជ័យនិងក្រុមការងារកាកបាតក្រហមខេត្តបន្ទាយមានជ័យជាច្រើននាក់ទៀត។ លោកលី សុវណ្ណរិទ្ធិ អភិបាលស្រុកព្រះនេត្រព្រះ បានស្រង់សេចក្តីរាយការណ៍របស់មេភូមិ និងមេឃុំមកបញ្ជាក់ថាគ្រោះធម្មជាតិដែលបាន
បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋឲ្យខូចខាតនិងប៉ើងដំបូលចំនួន ៦៦ខ្នងនោះមាននៅភូមិសំរោង ៦ខ្នងភូមិស្នាយល្អ១២ខ្នងភូមិទឹកជោរ៩ខ្នង តាសៀវ ១ខ្នង ភូមិកណ្តាល ៣ខ្នង ភូមិតាប៉ុន៦ខ្នង ភូមិគោកកី១ខ្នង ក្នុងឃុំទឹកជោរ៤២ខ្នង ធ្ងន់៣២ខ្នងនៅភូមិទ្រយោង៧ខ្នង សាលាឆាន់១ ខ្នងភូមិទ្រលោកត្បូង១២ខ្នង ភូមិទ្រលោកជើង៣ខ្នង ក្នុងឃុំភ្នំលៀប ២២ខ្នង និងភូមិអំពិល១ខ្នង
ភូមិសំពៅលូន១ខ្នងក្នុងឃុំប្រាសាទ ២ខ្នងធ្ងន់១០ខ្នង។លោកលីសារីបានមានប្រសាសន៍ក្នុចែកអំណោយនោះថាទីកន្លែងណាដែលមានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិដូចជា ទឹកជំនន់ ភ្លើងឆេះផ្ទះនិងខ្យល់កន្ត្រាក់បំផ្លាញផ្ទះជាដើមត្រូវបានលោកជំវាវប៉ុនរ៉ានីហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ចុះជួយចែករំលែកយកអំណោយទៅចែកជូនប្រជាពលរដ្ឋនោះផ្ទាល់ដៃមិនចេះដាច់ដូចជាថ្មីៗនេះសាខាកាកបាទក្រហមកម្ពុជា
ប្រចាំខេត្តបន្ទាយមានជ័យបាននាំយកអំណោយយ៉ាងច្រើនយកទៅចែកជូនប្រជាពលរដ្ឋនៅស្រុកព្រះនេតព្រះដែលជួបប្រទះខ្យល់កន្ត្រាក់ប៉ើងរលំផ្ទះអស់ចំនួន៦៦ខ្នង។លោកលីសារីបាននិយាយបន្តទៀតថាប្រជាពលរដ្ឋទាំង៦៦គ្រួសារនោះមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីមួយកេះ ទឹកត្រីមួយយួរ ទឹកសីុអីុវមួយយួរ សារុងមួយ ប៉ាតង់ភ្លៀងមួយ បីុចេងមួយកញ្ចប់ ត្រីខកំប៉ុងមួយយួ ព្រមទាំងលុយដែលជាថវិការផ្ទាល់របស់លោកលីសារី១០០០០រៀលសំរាប់
ធ្វើដំណើរទៅផ្ទះវិញទៀតផង។លោកលីសារីបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់
ត្រូវចេះប្រយ័ត្នក្នុងបាតុភូតគ្រោះថ្នាក់ធម្មជាតិនេះពេលមានខ្យល់ព្យុះមកម្តងៗត្រូវចេះរកទីទួលសុវត្តិភាពព្រោះវាអាចជួយសង្គ្រោះជីវិតអ្នកឲ្យរួចផុតពីគ្រោះមហន្តរាយធម្មជាតិនេះ៕គង្គា



































