​រថយន្ត​ប្រធានការិយាល័យ​កសិកម្ម​ខេត្ត​ឧ​ត្ត​មានជ័យ​គ្រោះថ្នាក់​ជួប​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​និង​៥​នាក់​ទៀត​រងរបួស​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​សុខ​ធឿន​ប្រធានការិយាល័យ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើករថយន្ត​ឡិច​ស៊ី​ស​ស្លាក​លេខ​រដ្ឋ​បុក​ពីក្រោយ​រថយន្ត​ដឹក​ទឹកកក​បណ្តាល​អោយស្លាប់​២​នាក់ និង​រងរបួស ៥ នាក់​។ បន្ទាប់ពី​កើតហេតុ​លោក​សុខ ធឿន បាន​រត់​គេចខ្លួនបាត់​។ គ្រោះថ្នាក់​កើតឡើង​នៅ​ម៉ោង ៨ យប់​ថ្ងៃទី​១៧ មេសា ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​បង្គោល​ភ្លើង​លេខ​០០៩០ ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។ លោក​សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១៨​មេសា​ថា​គ្រោះថ្នាក់​នោះ​គឺ​រថយន្ត​តូយ៉ូតា​ឡិច​ស៊ី​ស LX ៤៧០​ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​image (3)

១៧ ២-០៦៣៨ ជា​របស់​រដ្ឋ ដែល​លោក​យឿន ប៊ុន​ថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​អ្នកប្រើប្រាស់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ពី​ទិស​កើ​តទៅ​លិច​ស្រប​ទិស​ទៅបុក​ពីក្រោយ​ពេញទំហឹង​ពីក្រោយ​រថយន្ត​កង ៦ ពណ៌​លឿង ពាក់​ស្លាក​លេខ ៣A ០៥៤៣ ប្រភេទ​ដឹក​ទឹកកក បណ្តាលអោយ​រថយន្ត​ទាំងពីរ​ខូចខាត​យ៉ាងដំណំ​។ អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សមាន​ឈ្មោះ​សុខ ធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ប្រធានការិយាល័យ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​image

មានជ័យ បាន​រត់គេចខ្លួន​។ ឯ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​មិនទាន់​ស្គាល់ឈ្មោះ ត្រូវ​ប្រភព​ប្រាប់ថា ក៏​គេចខ្លួន​ដែរ​។ លោក​សួន នី​ប៉ូ និយាយ​បន្តថា ពេល​រថយន្ត​ឡិច​ស៊ី​ស​របស់​រដ្ឋ​នោះ បើក​បុក​ពេញទំហឹង​ពីក្រោយ​រថយន្ត​ដឹក​ទឹកកក ដែល​ត្រឡប់​ពី​ដាក់​ទឹកកក​អស់នោះ បង្ក​អោយ​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​។ ក្នុង​នោះបាន​បង្ក​រងគ្រោះ​ដល់​មនុស្ស រួមមាន​:១-​ឈ្មោះ ថង សាវ៉ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ប្រពន្ធ ជា​ជនជាតិ​អាមេរិកាំង ដើមកំណើត​ខ្មែរ រស់នៅ​សរ​អា បាន​ជិះ​រថយន្ត​ឡិច​ស៊ី​សត្រូវ​ស្លាប់​ភ្លាមៗ​។ ២-​ឈ្មោះ ជា សុធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​image (2)

កម្មករ​ឡាន​ដឹក​ទឹកកក លំនៅ​ភូមិ​រំដួល​ឃុំ​-​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ស្លាប់​ភ្លាមៗ​។ រីឯ​អ្នករងរបួស​រួមមាន​:១-​ឈ្មោះ​ស៊ុយ ហាក់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ខ្មែរ ជា​ប្តី របស់​ឈ្មោះ​ថង សាវ៉ន​។ ២-​លោក​យឿន ប៊ុន​ថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត រ​មានជ័យ លំនៅ​ភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ រងរបួស​ស្រាល​។image (1)

៣-​ឈ្មោះ សាយ ម៉ាឡៃ​យ៉ា ភេទ​ស្រី​អាយុ ៤២​ឆ្នាំ លំនៅ​ភូមិ​ទឹក​ថ្ល​ដែរ រងរបួស​ស្រាល​។ ៤-​ឈ្មោះ​យឿន ម៉ាលី​ស ភេទ​ស្រី អាយុ ២៥​ឆ្នាំ លំនៅ​ភូមិ​ទឹកថ្លា​រងរបួស​ស្រាល និង​៥-​ឈ្មោះ សុខ ធឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ប្រធានការិយាល័យ​កសិកម្ម​នៃ​មន្ទីរ រងរបួស​ស្រាល​រឺ​ឯ​រថយន្ត​ទាំង​២​គ្រឿង​នោះ​ត្រូវបាន​ប៉ូលីស​ចរាចរណ៎​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ​ហ​លូវ​ច្បាប់​៕