កំពង់ឆ្នាំង៖ ភ្លើងឆេះព្រៃមួយបានបង្កអោយមានការភ្ញាក់ផ្អើល ឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ធ្វើអោយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តចេញអន្តរាគមន៏ជួយបាញ់ពន្លត់ជាច្រើនគ្រឿង តែទោះយ៉ាងណាការបាញ់ពន្លត់គឺគ្រាន់តែបានបន្ថយឥទ្ឋិពលភ្លើងបានមួយចំណែកប៉ុណ្ណោះ ព្រោះទំហំដីដែលត្រូវអគ្គីភ័យនោះមានធំធេង។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បាននិយាយអោយដឹងថាៈ តាមពិតអគ្គីភ័យនេះវាបានឆេះតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ មកម្លេះ ប៉ុន្តែការឆេះនោះមិនធំដុំដូចថ្ងៃទី១៩ខែមេសានេះទេព្រោះរាលដាលតួចតួចព្រះសង្ឃនិងប្រជាពលរដ្ឋដែលរស់នៅជិតនោះបាននាំគ្នាចាក់ទឹកពន្លត់ ។
នៅថ្ងៃទី១៩ខែមេសានេះ ភ្លើងឆេះព្រៃបានរាលដាលយ៉ាងធំបានឆេះនៅចំណុច ជុំវិញទួលបុរាណវត្តកំពង់ព្រះគគីរ ឆេះក្រោយសាលាបុណ្យឃុំឆ្នុកទ្រូ ឆេះក្រោយមណ្ឌលសុខភាពឃុំឆ្នុកទ្រូ និងឆេះតំបន់ វាលទំនាបក្នុងឃុំឆ្នុងទ្រូតែម្តង ។
ចំពោះមូលហេតុនេះអគ្គីភ័យឆេះព្រៃ នៅតំបន់ទាំងនោះ ត្រូវបាគេ សង្ស័យ ថាៈទី១, បណ្តាលមកពីមនុស្ស នាំគ្នាកាប់រាននិងដុតព្រៃយកដីធ្វើ ស្រែ ទី២, គេសង្ស័យថាៈ បណ្តាល មកពីអ្នកដើរយកឃ្មុំទុកគុបដែលមានភ្លើងឆេះចោលក្នុងព្រៃ និងទី៣ សង្ស័យមានមនុស្ស ដុតព្រៃដើម្បីរកសត្វ ព្រោះពេលភ្លើងឆេះព្រៃអស់គេឃើញមានអ្នកដើររកសត្វបានដើររើសយកសត្វពស់ សត្វអណ្តើក និងសត្វព្រៃផ្សេងៗទៀតដែលត្រូវភ្លើងឆេះងាប់ក្នុងព្រៃត្រូវភ្លើងឆេះ
នោះ ។ ករណីនេះ រថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋា ននគរបាលខេត្តដែលទៅបាញ់ទឹកពន្លតើនោះ គែគ្រាន់តែបានថមថយ តែប៉ុណ្ណោះហើយរថយន្តនោះមិនបានដកមកខេត្តវិញទេគឺទុកប្រចាំការសិនបើមានកន្លែងឆេះខ្លាំង ទៀតនិងអន្តរាគមន៏ទាន់ពេលភ្លាមៗ ។
ភ្លើងឆេះព្រៃនោះមិនមានអ្នកណាម្នាក់បានរងរបួសក្នុងហេតុការណ៏នោះទេ ប៉ុន្តែគ្រាន់តែភ័យ ខ្លាច តែប៉ុណ្ណោះព្រោះភ្លើងឆេះព្រៃបានឆេះរាលមកជិតវត្ត ជិតមណ្ឌលសុខភាព និងជិតសាលាឃុំឆ្នុកទ្រូ ដែលមានប្រជាពលរដ្ឋរស់នៅ ៕



































