​វគ្គ​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​១០៩​នាក់​ដើម្បី​បំប៉ន​ជំនាញ​ពង្រឹង​ដល់​កងវរសេនាធំ​គាំទ្រ​ពី​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៥១

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៥១​ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​មាន​សិក្ខាកាម​ជា​ពលទាហាន​ចំណុះ​ឲ្យ​កងពល​៥១​ចំនួន​១០៩​នាក់​បាន​ចូលរួម​ក​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ផ្នែក​ការប្រយុទ្ធ​ដែលមាន​រយ​:​ពេល​១​ខែ​កន្លងមកហើយ​ចាប់ពី​ថ្ងៃទី​១៦​មេសា​៩​ឆ្នាំ​២០១៥​។​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ផែនការ​ប្រយុទ្ធ​នេះ​ត្រូវបាន​បញ្ចប់​ហើយ​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​៤៥​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​៣​ខែ​មិនា​ដល់​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៥​។​វគ្គ​ហ្វឹកហ្វឺន​នេះ​មានការ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សេង ធា​រិ​ន​មេបញ្ជាការរង​កងពល​image

៥១​និង​ជា​នាយសេនាធិការ មេបញ្ជាការ មេ​បញ្ជា​រង​និង​សិក្ខាកាម​១០៩​នាក់​បាន​ចូលរួម​ផងដែរ​។​លោ​ករិន​បាន​និយាយថា​ក្នុង​វគ្គ​ហ្វឹកហាត់​បំប៉ន​នេះ​ដើម្បី​ពង្រឹង​កងអនុសេនាធំ​និង​ធ្វើការ​គាំទ្រ​របស់​វ​រះ​សេនា​តូច​ចំណុះ​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៥១​ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​និង​ជាតិ​មាតុប្រទេស​ផងដែរ​។​លោក​សេង​ធា​រិ​ន​បាន​និយាយ​បន្តទៀតថា​ពិធី​ហ្វឹកហ្វឺន​image (2)

នេះ​ដែលមាន​សិក្ខាកាម​ចំនួន​១០៩​នាក់​បាន​បើក​វគ្គ​សិក្សា​នេះ​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៥១​គឺ​ដើម្បី​ហ្វឹកហាត់​វគ្គ​បំ​បន​ពង្រឹង​កងអនុសេនាធំ​គាំទ្រ​ដើម្បី​លើក​កំពស់​និង​សមត្ថភាព​លើ​ការប្រើប្រាស់​ជំនាញ​ដើម្បី​បង្កើន​សមត្ថភាព​កងក​ម្លាំ​ង​ក្នុងការ​ប្រើប្រាស់​ឲ្យ​ស្ទាត់ជំនាញ​ក្នុងការ​ធ្វើសង្គ្រាម​ដើម្បី​ច្បាំង​តតាំង​និង​សត្រូវ​ឈ្លានពាន​ផងដែរ​។ លោ​ករិន​បាន​បន្តទៀតថា​នេះ​ជា​លើកដំបូង​ហើយ​នៅ​ការបើក​វគ្គ​បំប៉ន​ដល់​កងកម្លាំង​នៅក្នុង​ឆ្នាំ​២០១៥​នេះហើយ​ក៏​ជា​

ផែនការ​ទូរ​ទាំង​ភូមិភាគ​៥​ផងដែរ​ហើយ​បើ​យើង​មិនមាន​ជំនាញ​នេះ​ទេ​ទោះបី​យើង​មាន​អាវុធ​ទំនើបៗ​យ៉ាងណាក៏ដោយ​គឺ​បានត្រឹមតែ​នាំគ្នា​សែង​រត់​ប៉ុណ្ណោះ​។​នៅ​ទីបញ្ចប់​លោក​សេង​ធា​រិ​ន​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ ដល់​សិក្ខាកាម​ទាំង​ចំនួន​១០៩​នាក់​នេះ​ត្រូវ​យកចិត្តទុកដាក់​និង​ឲ្យ​ចេះ​គោរព​វិន័យ សណ្តាប់ធ្នាប់ ឯកសណ្ឋាន​ជា​កងទ័ព​ឲ្យ​បាន​ត្រឹមត្រូវ​ចៀង​វាង​ពី​គ្រឿងញៀនimage (1)

ល្បែងស៊ីសង​ពិសេស​គឺ​ត្រូវគោរព​ច្បាប់​ចរាចរ​ណ៏​ឲ្យ​បានល្អ​និង​ខិត​ខំរៀន​ជំនាញ​នេះ​បើ​មិន​យល់​សុំ​ឲ្យ​សួរ​ទៅ​យោធា​ចា​រ្យ​ហើយ​យោធា​ចា​រ្យ​សូម​បើក​ឲ្យ​ចិត្ត​ទូលាយ​ដល់​សិក្ខាកាម​ផង​ដើម្បី​សិក្ខាកាម​យក​ជំនាញ​នេះ​ទៅ​បំរើ​ពលរដ្ឋ​ក៏ដូចជា​បំរើ​ប្រទេសជាតិ​មាតុភូមិ​ផងដែរ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កងទ័ព​ឲ្យ​មាន​សមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុងការ​ការពារជាតិ​មាតុភូមិ​៕