កំពង់ឆ្នាំង៖តាមរបាយការណ៏របស់ស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ រយៈ ពេល៣ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយគិតពីថ្ងៃទី១៤ ខែ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងចំនួន៦លើក ថយចុះជាងឆ្នាំចាស់១លើក និងបានសម្លាប់ មនុស្ស ចំនួន៣នាក់ របួសធ្ងន់ស្រាល២១នាក់ ។
ក្នុងរបាយការណ៏ដដែលបានបញ្ជាក់ថាៈ គ្រោះថ្នាក់ចរាចរណ៏ទាំង៦លើក គឺបានកើតឡើងនៅ
លើផ្លូវជាតិលេខ៥ចំនួន២លើក លើផ្លូវជាតិលេខ៥៣ចំនួន១លើក លើផ្លូវ១៥៣ Aចំនួន១លើក លើផ្លូវ លេខ១៥០ B. ចំនួន១លើក និងលើផ្លូវក្រាលគ្រួសក្រហមចំនួន១លើក ។ ក្នុងនោះបានកើតឡើងនៅក្នុងស្រុកកំពង់ត្រឡាច២លើក ស្រុករលាប្អៀរ២លើក ស្រុកទឹកផុសមួយលើក និងស្រុកបរិបូរណ៏ចំនួន១លើក ។\
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបណ្តាលអោយមនុស្សស្លាប់ចំនួន៣នាក់ លើសឆ្នាំ ចាស់ម្នាក់ រងរបួសរួម២១នាក់លើសឆ្នាំចាស់៥នាក់ ក្នុងរបួសធ្ងន់៩នាក់និងរងរបួសស្រាល១២នាក់ ខូចខាតរថយន្ត១គ្រឿង ម៉ូតូ៨គ្រឿង និងគោយន្តកន្ត្រៃ១គ្រឿង ។ មូលហេតុនៃកត្តាគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះគឺដោយសារ បើកបរហួសល្បឿនកំណត់២ករណី បើកបរមិនគោរពសិទ្ឋអទិភាព២ករណីបើកបរក្នុងស្ថានភាពស្រវឹង១លើក និងដោយសារកត្តាយាន១ករណី ។
មន្ត្រីនគរបាលចរាចរណ៏ផ្លូវគោគខេត្តបានលើកឡើងថាៈ បើទោះជាកត្តាគ្រោះថ្នាក់ចរាចរណ៏
ក្នុងឱកាសបុណញយចូលឆ្នាំថ្មីនេះបានថយចុះជាងឆ្នាំចាស់ក៏ពិតមែនប៉ុន្តែមនុស្សស្លាប់និងរងរបួសនៅតែកើនឡើងដដែល ដោយហេតុនេះ មន្ត្រីជំនាញបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរូមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ទើបកាត់បន្ថយមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់នេះបាន៕



































