ស្ទឹងត្រែង៖ពីរនាក់់ឪពុកកូនជិះម៉ូតូចេញពីផ្លូវលំឆ្លងកាត់ផ្លូវជាតិលេខ៩មិនប្រយ័ត្នត្រូវបានរថយន្តហ្វត ដឹកអ្នកដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប បុកពេញទំហឹងអូសប្រហែល៤០ម៉ែត្រ បណ្តាលអោយឪពុកស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ និងកូនស្រីរបូសយ៉ាងធ្ងន់ធ្ងរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៥ ត្រង់ចណុចត្រពាំងប្រីយ ស្ថិតក្នុងភូមិថ្លា ឃុំថាឡាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីនគរបាលអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់បានអោយដឹងថា ជនរងគ្រោះត្រូវថយន្តបុកទាំង២នាក់មានឈ្មោះអ៊ី គឹមដាង ភេទប្រុស អាយុ៥០ឆ្នាំ(ឪពុកស្លាប់)និងកូនឈ្មោះស៊ិត ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ ឪពុកកូន២នាក់រស់នៅក្នុងភូមិថ្លា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាលអត្តសញ្ញាណនោះទេ។
មន្ត្រីនគរបាលបានបន្តអោយដឹងទៀតថានៅមុនកើតហេតុសាក្សីឃើញហេតុការ គេបានឃើញបុរសរងគ្រោះវ័យចំណាស់ជិះម៉ូតូម៉ាកវ៉េវអាលហ្វាពណិ៍ខៀវ ចេញពីផ្លូវលំ ឆ្លងកាត់ផ្លូវជាតិលេខ៩មិនបានងាកមើលឆ្វេងស្តាំ ស្របពេលរថយន្តម៉ាកហ្វត ពណិ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2 AE 0041មកដល់ល្មម បានបុកពេញទំហឹងអូសប្រមាណ៤០ម៉ែត្រ បណ្តាលកូនស្រីរបួសធ្ងន់ បែកមុខក្បាលសន្លប់ ឈឹងឪពុកបែកក្បាល បែកប្រអប់ជើងចេញឆ្អឹង ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ក្រោយកើតហេតុអ្នកបើកបរបានបើករថយន្តយកទៅទុកចោល ពីកន្លែងកើតហេតុប្រហែល៥គីឡូហើយគេចខ្លួនបាត់ស្រមោល។
ប្រភពបន្តថាក្រោយកើតហេតុជនរងគ្រោះ២នាក់ឪពុកកូនត្រូវបានរថយន្តសង្ក្រោះរបស់មន្ទីពេទ្យបង្អែកខេត្តដឹកយកទៅសង្គ្រោះបន្ទាន់ តែជាអកុសល្យឪពុកបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេក។ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង ដឹកយកមករក្សាទុកនៅស្នងការដ្ឋានគរបាលខេត្ត រងចាំភាគីខាងរថយន្ត ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕



































