ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋចំនួន៧គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កន្លងមកកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ ត្រូវបបានលោកកែគីមយ៉ានឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានចុះជួយសាងសង់លំនៅដ្ឋានជូនពួកគាត់នៅឃុំភ្នំលៀបស្រុកព្រះនេតព្រះនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ។ការជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោខ្យល់កន្ត្រាក់នោះដឹកនាំ ដោយលោកហង្ស ស៊ីផា ទីប្រឹក្សាផ្ទាល់លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាននិង លោកចុងផែតអភិបាលរងខេត្ត លោកឱបូរិន្ទមេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ លោក កែវប៊ុនយឿន សមាជិកក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ និងកងកម្លាំង នគរបាលអាវុធហត្ថជាច្រើននាក់ផងដែរ ។លោកហង្សស៊ីផា ទីប្រឹក្សាផ្ទាល់ឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានឲ្យដឹងថាការជួយជុសជុលផ្ទះជូនប្រជាពលរដ្ឋនៅថ្ងៃនេះគឺជាការជួយឧបត្ថមដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកកែគីមយ៉ានប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ។លោកហង្សស៊ីផាបានបន្តទៀតថានាតាមបណ្តាំផ្ញើពីលោកកែគឹមយ៉ានឲ្យសាកសួរសុខទុក្ខដល់បងប្អូនដែលជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ហើយការចុះជួយជុសជុលផ្ទះជូនប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិនេះគឺ ជួយដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយគឺឲ្យតែប្រជាពលរដ្ឋជួបប្រទះនូវគ្រោះធម្មជាតិគឺលោកកែគឹមយ៉ានជួយទាំងអស់ក្នុងនោះលោកបានជួយឧបត្តមមួយគ្រួសារស័ង្កសី៣០សន្លឹកថវិកា២០ម៉ឺនរៀល សារ៉ុង១ក្នុង នោះផងដែរ លោកឪបូរិន្ទមេបញ្ជាការអាវុធហត្ថខេត្តបានជួយឧបត្ថម្ភអង្ករ ក្នុងមួយគ្រួសារ ២៥គីឡូក្រាម ហើយសមាជិក ក្រុមប្រឹក្សា ជួយសង្ក័សី១៥សន្លឹក និងឈើ ៥ក្របផងដែរ ៕







































