គ្រួសារ​ក្រីក្រ​មាន​សមាជិក​៨​នាក់ និង​ស្ត្រី​សំរាលកូន​៣​នាក់​បានទទួល​អំណោយ​ពី​ ​លោកជំទាវ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់​ឆ្នាំង រួម​ដំ ណើ​រ​ដោយ​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី សោ ភ័​ណ្ឌ នៅ​រសៀល​ថៃ្ង​ទី​១១ ខែ ឧសភា ឆ្នាំ​២០១៥ បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​11262415_1608150516097389_363454779021837340_nអំណោយ​ជូន​គ្រួសារ​ក្រីក្រ​ឈ្មោះ ឃុន ឡូត មាន​សមាជិក​៨​នាក់​រស់នៅ​ភូមិ​អូរ​តាសេក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ស្ត្រី​សំរាលកូន​៣​នាក់ ផ្សេងទៀត​នៅ​មណ្ឌល​សុខភាព​ព្រែ​ខ្មែរ​ផងដែរ​។​
​ ​លោកជំទាវ តុង ណា​រី បានអោយដឹងថា​៖​អំណោយ​ដែល​បានផ្តល់​ជូន​គ្រួសារ​ក្រីក្រ​មាន​សមាជិក​ចំនួន​៨​នាក់​រួមមាន​៖​ថវិកា​២៤​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​។​បន្ទាប់មក​លោក​ជំ​ទា​វំ កែ ច​ន្ទ័​មុនី តំណាងរាស្ត្រ ក៏បាន​នាំយក​ថវិកា​ជូន​ស្ត្រី​សំរាលកូន​៣​នាក់ ផ្សេងទៀត នៅ​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ដែល​ក្នុង​ម្នាក់ៗ​១៥​ម៉ឺន​រៀល​និង​គ្រូពេទ្យ​៥​នាក់​ក្នុង​ម្នាក់ៗ​១​ម៉ឺន​រៀល​ផងដែរ​។​
​ ​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​បាន​មាន​ប្រសា​ន៍​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនា​ទាំងបី និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​គ្រួសារ​ប្អូនប្រុស ឃុន ឡូត និង​ស្ត្រី​សំរាលកូន​៣​នាក់ ដែល​កន្លងមក​សម្តេច​តែងតែ​នឹករលឹក គិតគូរ​ពី​សុខទុក្ខ និង​ផល​លំបាក​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់​ទីកន្លែង នៅពេល​ជួប​ការលំបាក​និង​រងគ្រោះថ្នាក់​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ គឺ​សម្តេច​តែងតែ​ផ្តល់ជូន​នូវ​អំណោយ​ជូន​គ្រប់ៗ​គ្នា​ទាំងអស់ ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​11218526_1608150919430682_4986393859170650041_n
​ ​លោកជំទាវ កែ ច័ន្ទ​មុនី ក៏បាន​ផ្តាំផ្ញើ​គ្រួសារ​ប្អូន​ឃុន​ឡូត​និង​ស្ត្រី​សំរាលកូន​ទាំង​៣​នាក់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ដោយ​ការរស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត បើ​ជួប​ការលំបាក​ត្រូវ​រាយការណ៍​អោយបាន​ទាន់ពេលវេលា​ជូន​អាជ្ញាធរ​ដែនដី​ដែល​នៅ​ជិត​ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​និង​រាយការណ៍​ជា​បន្តទៅ​ថ្នាក់លើ​ទៀត​។​
​ ​អាជ្ញាធរ​ដែនដី ប្អូនប្រុស ឃុន ឡូត និង​ស្ត្រី​សំរាលកូន​ទាំង​៣​នាក់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​សម្តេច​អគ្គមហាសេនា​ទាំងបី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និ ង​លោកជំទាវ តំណាងរាស្ត្រ ដែល​បានផ្តល់​អំណោយ​ជូន​ដែល​ពួកគាត់​ដែល​ពួកគាត់ កំពុង​ជួប​ការលំបាក សូមអោយ​សម្តេច​និង​លោកជំទាវ​មាន​សុខភាព​ល្អ​ឈ្នះ​មាស​ត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​កម្ពុជា​អោយ​កាន់តែ​អភិវឌ្ឍន៍​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត ប្រកបដោយ​សុខសន្តិភាព សុខ​ដុ​ម្យ​រម​នា និង​ឆ្ពោះទៅកាន់​វ​ឌ្ឍ​ភាព ដែលជា​ភាពសម្បូរ​ស ប្បាយ​រុងរឿង​ជា​និរន្ត​តទៅ​៕11205553_1608150376097403_6742151572143134284_n